Connect with us

ព័ត៌មានជាតិ

មកស្គាល់មុខជំនួញកូនៗរបស់អ្នកឧកញ៉ា សុខ គង់ មហាសេដ្ឋីពហុជំនួញនៅកម្ពុជា

បានផុស

នៅ

អ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថា ជាមហាសេដ្ឋីពហុជំនួញ បច្ចុប្បន្នគ្រប់គ្រងអាជីវកម្មជាច្រើននៅក្នុងស្រុក មានដូចជា ក្រុមហ៊ុនសូគីម៉ិច អាជីវកម្មសណ្ឋាគារលំដាប់ផ្កាយប្រាំ ៦កន្លែង ក្រុមហ៊ុនអចលនទ្រព្យ វិស័យសុខាភិបាល ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងទទួលបានគម្រោងអភិវឌ្ឍធំៗពីរាជរដ្ឋាភិបាល ដូចជា ការអភិវឌ្ឍលើភ្នំបូកគោ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព្វថ្ងៃនេះ ការងារមួយចំនួនធំ អ្នកឧកញ៉ា សុខ គង់ បានប្រគល់ឱ្យកូនៗរបស់លោក ដើម្បីសម្រាលបន្ទុកផង និងដើម្បីជាការបណ្តុះបណ្តាលកូន លើការគ្រប់គ្រង ដឹកនាំមុខជំនួញធំៗផង។ អំឡុងពេលនេះ លោកក៏កំពុងតែ​សម្លឹងមើលទាយាទដ៏មានថាមវន្តរបស់លោកផងដែរ។

តាមរយៈសៀវភៅអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ដឹកនាំរៀបចំចងក្រង​ដោយឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ និងក្រុមការងារសហនិពន្ធ រួមមានលោក យិប ឆេង លាប និងលោក រស់ គង់ បានបង្ហាញថា កូនៗរបស់អ្នកឧកញ៉ា សុខ គង់ ទាំងអស់មានចំនួន ៦នាក់ ក្នុងនោះ ប្រុសចំនួន ៣នាក់(កូនទី១,ទី២,ទី៣) និងស្រី ៣នាក់(កូនទី៤,ទី៥ និងទី៦)។

កូនៗទាំង៦នាក់របស់អ្នកឧកញ៉ា ភាគច្រើនមានងារជាឧញ៉ា និងមានតួនាទីជាប្រធានអនុប្រធាន នៅក្នុងក្រុមហ៊ុន​សូគីម៉ិច​គ្រុប របស់អ្នកឧកញ៉ា សុខ គង់។

កម្ពុជាថ្មី នឹងបង្ហាញឈ្មោះ និងតួនាទីកូនៗរបស់អ្នកឧកញ៉ា សុខ គង់ តាមលំដាប់លំដោយ ដូចខាងក្រោម៖

១. ឧកញ៉ា សុខ យាក ជាកូន​ប្រុសច្បង សព្វថ្ងៃមានតួនាទីជាអនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប, ប្រធានក្រុមហ៊ុនសូគីម៉ិច(ផ្នែកប្រេង), និងជាប្រធានក្រុមហ៊ុនបូកគោហ្វាម ឯ.ក។

២. ឧកញ៉ា សុខ ហុង ជាកូនប្រុសទី២ បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន HSC Group ដែលជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធច្រើន ធ្វើអាជីវកម្មលើវិស័យនានា។ កូនប្រុសទី២របស់អ្នកឧកញ៉ា សុខ គង់ រូបនេះ មិនបានធ្វើការងារពាក់ព័ន្ធជាមួយក្រុមហ៊ុន សូគីម៉ិច នោះឡើយ។

៣. លោក សុខ សុវណ្ណនិត គឺជាកូនប្រុសទី៣ ដែលលោកគឺជាអគ្គនាយកក្រុមហ៊ុន គង់ ហុង កាត់ដេរ។

៤. ឧកញ៉ា សុខ ចន្ថា ជាកូនស្រីទី៤ បានសិក្សានៅប្រទេសសិង្ហបុរី និងបន្តការសិក្សានៅប្រទេសអូស្ត្រាលី ផ្នែកគ្រប់គ្រង។ ឧកញ៉ា សុខ ចន្ថា មានតួនាទីជា អនុប្រធានក្រុមហ៊ុនសូគីម៉ិច, ប្រធានក្រុមហ៊ុនសុខារៀលអេស្តេត, អនុប្រធានក្រុមហ៊ុនសុខាអូតែល និងជានាយកប្រតិបត្តិក្រុមហ៊ុនបូកគោហ្វាម។

៥. ឧកញ៉ា សុខ ចន្ធី ជាកូនទី៥ ទទួលបានសិក្សានៅប្រទេសសិង្ហបុរី និងអូស្ត្រាលី។ ឧកញ៉ា បានបញ្ចប់ផ្នែកទីផ្សារ ពីប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននេះ ឧកញ៉ា សុខ ចន្ធី បានបម្រើការងារនៅក្នុងក្រុមហ៊ុនសូគីម៉ិច និងមានតួនាទី​ជាអនុប្រធានក្រុមហ៊ុនសុខារៀលអេស្តេត។

៦. ឧកញ៉ា សុខ ចន្ធូ ជាកូនទី៦ បានបញ្ចប់ការសិក្សាពីប្រទេសអូស្រ្តាលី ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ ឧកញ៉ា សុខ ចន្ធូ មានតួនាទី ជាអនុប្រធានក្រុមហ៊ុនសូគីម៉ិច ទទួលកិច្ចការផ្នែកហិរញ្ញវត្ថុ។

អាជី​វកម្មជាច្រើនមុខរបស់អ្នកឧកញ៉ា សុខ គង់ កំពុងដំណើរការទៅមុខប្រកបដោយជោគជ័យ។ គិតត្រឹមឆ្នាំ ២០២២ អ្នកឧកញ៉ា សុខ គង់ មានវ័យជិត ៧០ឆ្នាំហើយ។ ក្នុងនាមជាអ្នកជំនួញដ៏ជោគជ័យម្នាក់ អ្នកឧកញ៉ា សុខ គង់ បានផ្តាំផ្ញើដល់ពលរដ្ឋខ្មែរទូទៅ ពិសេសយុវជនជំនាន់ក្រោយ ឱ្យខិតខំធ្វើការតស៊ូព្យាយាម និងចេះសន្សំសំច័យ កុំស៊ីចាយហួសចំណូល ពិសេសកុំចាយលើការផឹកស៊ីច្រើនពេក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៦ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១៤ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេធំល្បែងអនឡាញចាប់បាននៅថៃ ជាបណ្តាញ​លាង​លុយកខ្វក់ មានលំហូរប្រាក់ប្រចាំឆ្នាំជាង ៣៥០ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម