ព័ត៌មានជាតិ
ខេត្តក្រចេះបញ្ចប់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម
លោក វ៉ា ថន អភិបាលខេត្តក្រចេះបានបញ្ជាក់ថា ខេត្តក្រចេះបានបញ្ចប់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ១០០ភាគរយ។
ខេត្តក្រចេះ មានព្រំប្រទល់ជាប់ជាមួយខេត្តប៊ិញភឿនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រវែង ១០៣,៧គីឡូម៉ែត្រ។

ដោយឡែកទាក់ទងការបោះបង្គោលព្រំដែន ខេត្តបានបញ្ចប់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមដែលជាប់ខេត្តប៊ិញភឿដែលមានចំនួន ១៥៦បង្គោល ក្នុងនោះបង្គោលធំចំនួន ១២បង្គោល និងបង្គោលតូចចំនួន ១៤៤បង្គោល។
លោកវ៉ា ថន អះអាងថា បង្គោលព្រំដែនដែលបោះរួចមានបំពាក់ឈីប ងាយស្រួលក្នុងការកំណត់ទីតាំងករណីមានការរំកិលឬខូចខាតណាមួយ។
ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ខេត្តក្រចេះ និងខេត្តប៊ិញភឿក លោក វ៉ា ថនបានឲ្យដឹងថា អាជ្ញាធរខេត្តតែងតែបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន អាជីវករ ពាណិជ្ជករ បណ្ដាវិនិយោគិនឆ្លងកាត់ក្នុងការទិញ លក់ដូរទំនិញរវាងប្រទេសទាំងពីរ រួមទាំងសហការល្បាតរួមគ្នានៅតាមខ្សែបន្ទាត់ព្រំដែនជាទៀងទាត់ ក្នុងគោលបំណងថែរក្សាការពារបង្គោលព្រំដែនឲ្យបានស្ថិតស្ថេរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
កីឡា១ សប្តាហ៍ មុន
ផ្លូវការ នេះកីឡាករ កីឡាការិនីកម្ពុជាសម្រាប់គុនខ្មែរទាំង១៩វិញ្ញាសា