ព័ត៌មានជាតិ
កម្ពុជាផ្អាកនាំចូលត្រី ព្រោះតែការចិញ្ចឹមក្នុងស្រុកកើនឡើង

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការនាំចូលប្រភេទត្រីមួយចំនួន ដែលវារីវប្បករផលិតបាននៅក្នុងស្រុកដោយរំពឹងថា នឹងជួយលើកកម្ពស់ប្រាក់ចំណូលដល់អ្នកចិញ្ចឹមក្នុងស្រុក ក្នុងពេលដែលការចិញ្ចឹមត្រីមានការកើនឡើង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១នេះ បានសម្រេចផ្អាកការនាំចូលត្រីមួយចំនួនដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ព្រមទាំងត្រីមួយចំនួនទៀតដែលអាចចិញ្ចឹមបានក្នុងស្រុក។
រដ្ឋមន្ត្រីកសិកម្មបានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែមករានេះថា ការនាំចូលត្រីចូលមកកម្ពុជា ឆ្នាំ ២០២០ពីប្រទេសជិតខាង មានជិត ២ ម៉ឺនតោន (១៧,០០០)។
លោកថា ការសម្រេចផ្អាកការនាំចូលបណ្តោះអាសន្ននេះ ដោយសារមានការផុសផុល នៃការចិញ្ចឹមក្នុងស្រុកកើនឡើងប្រមាណ ៣០% ក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអំពាវនាវដល់ប្រជាជន ក្នុងការជំរុញផលិតកម្មស្បៀង រួមទាំងការចិញ្ចឹមសត្វ នឹងចិញ្ចឹមត្រី ដែលធ្វើឲ្យមានការផុសផុលអ្នកចិញ្ចឹម និងអ្នកផលិតចំណីត្រី ដែលមានផលិតកម្មសល់នៅក្នុងស្តុកច្រើន។
លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ទៀតថា ការផ្អាកនាំចូលត្រីមួយចំនួនក្នុងពេលនេះ គឺដើម្បីលើកកម្ពស់ទីផ្សារផលិតផលក្នុងស្រុកនឹងការជំរុញឲ្យមានវារីវប្បកម្មកាន់តែច្រើនស្របពេលដែលអ្នកវិនិយោគលើរោងចក្រផលិតចំណីក៏មានការកើនឡើងដូចគ្នា។
លោករដ្ឋមន្ត្រីថ្លែងថា រាជរដ្ឋាភិបាល គ្រាន់តែប្រើប្រាស់នូវអ្វីដែល ឈ្មួញនាំចូល មកបង្វែរមកទិញផលិតផលក្នុងស្រុកដើម្បីបញ្ជូនទៅទីផ្សារ។ ហើយថា នៅពេលដែលស្តុកលក់អស់ ឬថមថយ មានការខ្វះខាត រដ្ឋាភិបាលនឹងបន្តនាំចូលមកទៀតដោយគ្មានបញ្ហាអ្វីនោះទេ។
អ្នកវិភាគផ្នែកសេដ្ឋកិច្ច លោក បណ្ឌិត ឆេង គឹមឡុង យល់ឃើញថា ត្រីដែលនាំចូលពីបរទេស គឺមានលក្ខណខុសពីត្រីនៅក្នុងស្រុកដែលនាំចេញ ដោយសារតែចង់រក្សាស្ថិរភាពនៃតម្លៃ ហើយវិធានការទប់ស្កាត់ និងផ្អាកបណ្តោះអាសន្ននៃការនាំចូលនេះអាចថា ដោយសារតែតម្រូវការនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារ មានការធ្លាក់ចុះស្រាប់ទៅហើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការសម្រេចផ្អាកការនាំចូលត្រីពីប្រទេសជិតខាងនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន នឹងជំរុញការផលិតក្នុងស្រុកឲ្យបានខ្លាំងក្លា នឹងឈានទៅរកការនាំចេញនៅពេលខាងមុខ។
របាយការណ៍ប្រចាំឆ្នាំ ២០២០ របស់ក្រសួងកសិកម្ម ចេញផ្សាយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១នេះ បានឲ្យដឹងថា ការចិញ្ចឹមត្រី និងបង្គារ អនុវត្តបានជាង ៤ សែនតោន (៤០០៤០០) ស្មើនឹងជាង១១១ ភាគរយ (១១១,២២%) ដែលមានការកើនឡើងជិត១ សែនតោន បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ