ព័ត៌មានជាតិ
ក្រសួងទេសចរណ៍គ្រោងផ្តល់បណ្ណ ប.ស.ស. សម្រាប់អ្នកបម្រើការងារក្នុងវិស័យសេវាកម្សាន្ត
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងកំពុងធ្វើការងារជាមួយមន្ទីរទេសចរណ៍រាជធានីកំណត់អត្តសញ្ណាណ ចំពោះស្ត្រីបំរើការងារនៅតាមក្លឹបរង្គសាល ខារ៉ាអូខេ បៀហ្គាឌិន ជាដើម ដើម្បីឱ្យពួកគាត់ទទួលបានការប្រើប្រាស់បណ្ណ ប.ស.ស ។

លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា បន្ទាប់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល បានឯកភាពឲ្យមានការផ្តល់បណ្ណបេឡាជាតិសន្តិសុខសង្គម ឬហៅ បណ្ណ ប.ស.ស ជូនអ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការផ្តល់ជូនស្ត្រីបម្រើការងារនៅតាមក្លឹបរង្គសាល ខារ៉ាអូខេ បៀហ្គាឌិន នៅពេលនេះ មន្ត្រីជំនាញពាក់ព័ន្ធបាននិងកំពុងរួមគ្នារៀបចំគោលនយោបាយផ្តល់បណ្ណ ប.ស.ស ជូនដល់ពួកគេ។ ការផ្តល់ជូននេះ អាចជួយសម្រាលបន្ទុកការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។
លោកស្រីបានបន្តថា «នៅពេលនេះ ក្រសួងទេសចរណ៍បាននិងកំពុងធ្វើការងារជាមួយមន្ទីរទេសចរណ៍រាជធានី ដើម្បីកំណត់អត្តសញ្ណាណឱ្យបានត្រឹមត្រូវចំពោះអ្នកបំរើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឲ្យគាត់បានការប្រើប្រាស់បណ្ណ ប.ស.ស ទទួលបានសេវាសុខាភិបាលដោយមិនមានការគិតថ្លៃ»។
លោកស្រីបានបន្ថែមថា នៅពេលនេះបណ្តាស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពន្លឿនរៀបចំគោលនយាបាយផ្តល់បណ្ណ ប.ស.ស នេះ ទៅតាមជំនាញរៀងៗខ្លួន។
បើតាមលោក ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងដែរថា នៅពេលនេះក្រុមការងារ ប.ស.ស កំពុងតែសិក្សាការពង្រីកការផ្តល់បណ្ណ ប.ស.ស ជូនស្ត្រីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍រួចរាល់ហើយៗ បណ្ណ ប.ស.ស នេះ អាចនឹងទទួលបានការដាក់ចេញឲ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏កំពុងគិតគូរផ្តល់បណ្ណសមធម៌ ឬបណ្ណ ប.ស.ស ដល់ក្រុមអ្នកបម្រើសេវាផ្លូវភេទ ដើម្បីលើកទឹកចិត្តឱ្យពួកគេមកធ្វើតេស្តរកមេរោគអេដស៍ឱ្យបានច្រើនបន្ថែមទៀតផងដែរ៕សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


