ព័ត៌មានជាតិ
សហព័ន្ធកីឡាវាយកូនគោលកម្ពុជា វិភាគទានចំនួន ៥០.០០០ដុល្លារ គាំទ្រគំរោងសម្តេចតេជោសម្រាប់សកម្មភាពមីន
រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បាននាំយកនូវវិភាគទានសប្បុរសធម៌ចំនួន ៥០.០០០ ដុល្លារអាមេរិក របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនអាជ្ញាធរមីន ដើម្បីចូលរួមគាំទ្រដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលថវិកានេះ ទទួលបានពីការចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល “ពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកទី៦” កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចពិជ័យសេនា ដែលបាននាំយកនូវថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចូលរួមដោះស្រាយបញ្ហាមីននៅកម្ពុជា ហើយវិភាគទាននេះ នឹងអាចចូលរួមផ្តល់នៅភាពកក់ក្តៅជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ក៏ដូចជាជួយផ្សព្វផ្សាយ និងជម្រុញវិស័យទេសចរណ៍កម្ពុជា ឲ្យមានភាពកាន់តែទាក់ទាញ និងប្រកបដោយសុវត្ថិភាព។

លោក ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា កម្ពុជាអាចយកឈ្នះសង្គ្រាមប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងអាចឈានទៅប្រកាសកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមទស្សនវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕





-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


