ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មបើកឱកាសឱ្យក្រុមហ៊ុន-សហគ្រាសយកផលិតផលខ្មែរបង្ហាញអន្តរជាតិ នៅប្រទេសជប៉ុន
ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំកម្មវិធីទិវាកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ០៣-០៤ ខែ ឧសភា ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមរយៈកម្មវិធីនេះ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដូច្នេះថា« លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឲ្យបានជ្រាបថា ដោយទទួលបានការគាំទ្រសម្របសម្រួលពី ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្ម នឹងចូលរួមរៀបចំកម្មវិធី ទិវាកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣-០៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន»។
ក្នុងការចូលរួមនេះ ក្រសួងបញ្ជាក់ថា នឹងផ្តល់ស្តង់ចំនួន ០២ ដែលមានទំហំ ១៩.៤៤ ម៉ែត្រការ៉េ ដោយឥតគិតថ្លៃ ជូនក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានបំណងនាំយកផលិតផលខ្មែរ និងសេវាទៅដាក់តាំងបង្ហាញផ្សព្វផ្សាយ ស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ ដោយឡែកការចំណាយក្នុងការធ្វើដំណើរ ជាបន្ទុករបស់អ្នកចូលរួម។
បើតាមក្រសួងពាណិជ្ជកម្ម ចំពោះពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ឬមានបំណងចូលរួមជំនួបស្វែងរកដៃគូពាណិជ្ជកម្ម ឬអង្កេតទីផ្សារនៅប្រទេសជប៉ុន សូមបំពេញបែបបទចូលរួម ឬទាក់ទងផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


