Connect with us

ព័ត៌មានជាតិ

ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប

បានផុស

នៅ

​សៀមរាប​ ៖ នា​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ នៅ​សាលា​រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​លោក ទូច ម៉ា​ឡា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ សម្រាប់​តួនាទី​ភារកិច្ច​ថ្មី​នេះ ដែល​ត្រូវ​ជំនួស​លោក ខេង ញ៉ុ​ល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ចាស់​ផ្លាស់ប្តូរ​ទៅ​ក្រសួង​វិញ​។ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង ឯកឧត្តម​-​លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ​-​នាយក អា​ធិ​ការ និង​លោក លោកស្រី ប្រធាន​នាយកដ្ឋាន ចំណុះ ក្រសួង​អភិវឌ្ឍន៍ជនបទ ជាច្រើន​នាក់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បាន​បង្ហាញថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ការទទួលខុសត្រូវ របស់​ក្រុមប្រឹក្សា​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ខេត្ត​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុងការ​បំពេញ​តួនាទី ភារកិច្ច ស្របតាម​បទ​ប្ប​ញ្ញ​តិ្ត​នានា ដែល​មានចែង​ក្នុង​ច្បាប់ បទបញ្ជា សេចក្តីណែនាំ កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ កម្មវិធី​កំណែទម្រង់​នានា ការ​គាំទ្រ​តាម​គ្រប់​រូបភាព​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា ជាពិសេស​ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍន៍​មូលដ្ឋាន ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​សមធម៌​សង្គម។

ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ យើង​បាន​ខិតខំ​ពុះពារ​ជម្នះ​នូវ​រាល់​ការ​លំបាក​នានា រាប់បញ្ចូល​ទាំង​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ក្នុងការ​អនុវត្ដ​នូវ​តួនាទី ភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម សំដៅ​ធ្វើយ៉ាងណា​ឱ្យ​យន្ដការរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុងការ​ដឹកនាំ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការរក្សាបាន​នូវ​សន្ដិសុខ ស​ណា្ដ​ប់​ធ្នាប់ សុខ​សុវត្ថិភាព និង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ បើទោះបីជា​ផែនការ ត្រូវបាន​កែសម្រួល​ដោយ​កត្តា​សត្យានុម័ត ឬ​កត្តា​អត្តនោម័តិ​ក្តី​ក៏​រដ្ឋបាល​ខេត្ត និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប នៅតែ​បន្ត​អនុវត្ត ហើយ​សម្រេចបាន​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ប្រសាសន៍​ថា ការប្រកាស​ឱ្យចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប នាពេលនេះ គឺជា​ការប្រគល់​ភារកិច្ច និង​ជាការ​ផ្តល់នូវ​ការទទួលខុសត្រូវ​មួយ​ថែមទៀត ដែល​តម្រូវឱ្យ​សាមីខ្លួន​ត្រូវតែ​បញ្ចេញ​ឱ្យអស់​សមត្ថភាព លទ្ធភាព និង​ទេពកោសល្យ ដើម្បី​ជម្នះ​បាន​រាល់​ភាព​លំបាក​នានា ដែល​កើតមានឡើង​កន្លងមក ហើយ​ដែល​ចាំបាច់​ត្រូវ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ ដើម្បី​ធ្វើឱ្យ​អង្គភាព មានការ​ប្រែប្រួល​មុខមាត់​ថ្មី សំដៅ​ធានារ៉ាប់រង​បាន​នូវ​ភារកិច្ច​ស្នូល​ទាំងឡាយ ដែល​អង្គភាព​ត្រូវបំពេញ និង​ទទួលខុសត្រូវ​ចំពោះមុខ​ស្ថាប័ន និង​ភារកិច្ច​ទាំងឡាយ​ផ្សេងៗ​ទៀត ទៅតាម​ការចាំបាច់​ដែល​រដ្ឋបាលខេត្ត​ប្រគល់ជូន​។

ឯកឧត្តម បាន​កោតសរសើរ​ចំពោះ​លោក ប្រធាន​មន្ទីរ​ចាស់ ដែល​ត្រូវបាន​ក្រសួង​ផ្ទេរ​ទៅកាន់​មុខ តំណែង​ថ្មី នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ដែល​ក្នុង​រយៈពេល​កន្លងមក បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​តាម​ជំនាញ​វិជ្ជាជីវៈ​។ ទាំងនេះ​គឺ​បង្ហាញ​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ក្នុង​ការសហការ​សម្របសម្រួល និង​បំពេញការងារ ព្រមទាំង​ការលះបង់​កម្លាំងកាយ​ចិត្ត ទើប​ធ្វើឱ្យ​សម្រេចបាន​សមិទ្ធផល​គួរ​ជាទី​មោទនៈ​។

យើង​ត្រូវ​បន្ត​ពង្រឹង​ប្រពៃណី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ទូលំទូលាយ​ថែមទៀត ទាំង​រវាង​ថ្នាក់លើ និង ថ្នាក់ក្រោម ក៏ដូចជា​មួយ​នឹង​បណ្តា​មន្ទីរ​-​អង្គភាព ក្រុង​-​ស្រុក​នានា​ផងដែរ​។ ត្រូវ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​មន្ត្រីរាជការ មានការ​ពង្រឹង​វិន័យ ចេះ​សម្របសម្រួល តាមដាន​ការងារ និង​លើកទឹកចិត្ត​មន្ត្រីរាជការ​ក្រោម​ឱវាទ ដើម្បីឱ្យ​ពួកគេ​បញ្ចេញ​អស់​លទ្ធភាព សមត្ថភាព មនសិការ​ការងារ និង​ការទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​ភារកិច្ច​តាម​ការ​ប្រគល់ជូន​ឱ្យមាន​ប្រសិទ្ធភាព​។ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​ការងារ​ប្រកបដោយ​ការ​ឈ្លាសវៃ និង​ត្រូវមាន​ចក្ខុវិស័យ សមស្រប​ទៅលើ​សភាពការណ៍​ទូទៅ ស្របតាម​ស្ថានភាព និង​ត្រូវ​ដោះស្រាយ ឬ​ស្នើសុំ​គោលការណ៍​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​ជាដើម៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៥ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម