ព័ត៌មានជាតិ
ប្រាក់ចំណូលពលរដ្ឋខេត្តកំពង់ស្ពឺកើនដល់ ១ ៨៣៤ ដុល្លារ
ស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចធំពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺទទួលកំណើនការអភិវឌ្ឍដែលធ្វើឲ្យកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងនៅក្នុងសន្និសីទស្តីពី «ជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅព្រឹកនេះថា ខេត្តកំពង់ស្ពឺស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចធំពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ខេត្តមានរោងចក្រសហគ្រាសតូចធំចំនួន ៣៨៣ កន្លែង ដែលជាប្រភពបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត។
បើតាមលោកអភិបាលខេត្ត ប្រាក់ចំណូលជាមធ្យមពលរដ្ឋខេត្តកំពង់ស្ពឺក្នុងមនុស្សម្នាក់បានកើនដល់ ១ ៨៣៤ ដុល្លារក្នុងមួយឆ្នាំ។ ប្រាក់ចំណូលនេះលើសលក្ខខណ្ឌដែលកម្ពុជាទទួលបានពន្ធអនុគ្រោះ EBA សម្រាប់ផ្តល់ដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យមត្រឹមតែជាង ១៧០០ ដុល្លារប៉ុណ្ណោះ។
ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៣៨៣ កន្លែង មានកម្មករនិយោជិតសរុបចំនួន ១៥៥.៧៦១នាក់ ស្រី ១១៥.៥២២នាក់។ ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមានចំនួន ១៨៩កន្លែង មានកម្មករនិយោជិតសរុប ១៤៥.៣៩៩នាក់ ស្រី ១១០.៨៤៣នាក់។
ជាមួយគ្នានេះ ក៏មានរោងចក្រធុនធំចំនួន ២២៩ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ស្រី ១០២.៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុប ១.៧១៤.៨៣៦.០០០ ដុល្លារអាមេរិក។ រោងចក្រធុនតូចនិងមធ្យម និងសិប្បកម្មមានចំនួន ១.១៣០មូលដ្ឋាន ទុនវិនិយោគចំនួន ២៦.៤៤៩.៩១០ដុល្លារ និងប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤.៦២០នាក់ ស្រីចំនួន ៧.៧០០នាក់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


