ព័ត៌មានជាតិ
៣ឆ្នាំមុន ពិភពលោកកោតសរសើរកម្ពុជា អនុញ្ញាតឱ្យនាវា Westerdam ចូលចត ខណៈប្រទេសជាច្រើនបដិសេធ
គិតត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ មានរយៈពេល ៣ឆ្នាំគត់ ដែលកម្ពុជា បានធ្វើកិច្ចការមនុស្សធម៌ ដោយអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាម៉េរិកមួយគ្រឿងឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈដែលប្រទេសជាច្រើន បានបដិសេធ ក្នុងអំឡុងពេលកូវីដ-១៩ កំពុងផ្ទុះឆ្លងរាលដាលខ្លាំង។

នាវានេះមានភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង២.២០០ នាក់ ត្រូវបានបដិសេធមិនឱ្យចូលចតពីប្រទេសចំនួន០៥ ដោយសារតែការភ័យខ្លាចពីការឆ្លងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-១៩) ទោះបីជានាវានោះអះអាងថា មិនមានអ្នកដំណើរណាមួយមានឆ្លងជំងឺនេះក៏ដោយ ដែលធ្វើឱ្យនាវាប្រឈមនឹងការខ្វះស្បៀង ទឹក និងប្រេង។

ពិភពលោក ពិតជាបានចាំនូវព្រឹត្តការណ៍ទាក់ទងទៅនឹងកប៉ាល់ Wasterdam ដែលបានចូលចតនៅក្នុងដែនទឹកនៃកំពង់ផែក្រុងព្រះសីហនុ ដោយសាធារណ:មតិជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនខ្មែរ ក៏ដូចជា មេដឹកនាំកម្ពុជា ដែលបានផ្តល់ឱកាសឱ្យកប៉ាល់ទេសចរណ៍ដ៏ធំ ដែលមានផ្ទុកអ្នកដំណើររាប់សិបពាន់នាក់ ហើយដែលជិតអស់ស្បៀងឲ្យមកចតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានផ្ទុះចេញពីទីក្រុងវ៉ូហាន នៃប្រទេសចិន ក៏បានធ្វើឲ្យកប៉ាល់ដ៏ធំមួយនេះ មានសំណាងអាក្រក់ដោយត្រូវបានប្រទេសមួយចំនួនបដិសេធមិនព្រមឲ្យចូលចត ដោយសារមូលហេតុខ្លាចការរីករាលដាលនៃជំងឺនេះ ឆ្លងចូលដល់សហគមន៍។ យ៉ាងណាក៏ដោយកម្ពុជាបានទទួលយកកប៉ាល់នេះ ដោយត្រូវបានអ្នកដំណើរទាំងអស់គ្រប់ជាតិសាសន៍ នៅលើកប៉ាល់នេះ ប្រសិទ្ធនាមឲ្យកម្ពុជាថា ជា “ប្រទេសតូច តែបេះដូងធំ” ៕




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


