ព័ត៌មានជាតិ
តើបច្ចុប្បន្ននេះ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប៉ុន្មានរូប?
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្នុងនោះ មានស្នងការរងមួយចំនួនជាជំនួយការដែលទទួលបន្ទុកលើផែនការងារនីមួយៗនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ស្នងការរងនគរបាលរាជធានីភ្នំពេញមានចំនួនប្រមាណជិត៣០រូបដែលក្នុងនោះរួមមាន៖

១) លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ជាស្នងការរង ដែលទទួលផែនការងារធនធានមនុស្ស។

២) លោកឧត្តមសេន៏យ៍ទោ ហម វ៉ាន់ថា ជាស្នងការរង ដែលទទួលផែនការងារអត្តសញ្ញាណកម្ម។

៣) លោកឧត្តមសេនីយ៍ទោ សុង លី ជាស្នងការរង ដែលទទួលផែនការងារនគរបាលព្រហ្មទណ្ឌ។

៤) លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ជាស្នងការរង ដែលទទួលផែនការងារនគរបាលចរាចរណ៍។

៥) លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ជាស្នងការរង ដែលទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច។
៦) លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ជាស្នងការរង ដែលទទួលផែនការងារសន្តិសុខ។

៧) លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ជាស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងយេនឌ័រ។

៨) លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ជាស្នងការរង ដែលទទួលផែនការងារអន្តោប្រវេសន៍។

៩) លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ជាស្នងការរង ដែលទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ។

១០) លោកឧត្តមសេនីយ៍ទោ ហេង រតនា ជាស្នងការរង ដែលទទួលផែនការងារសេនាធិការដ្ឋាន។

១១) លោកឧត្តមសេនីយ៍ត្រី គល់ យី ជាស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន។

១២) លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ជាស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ។

១៣) លោកវរសេនីយ៍ឯក សែម រតនា ជាស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់។
ក្រៅពីស្នងការរងដែលទទួលបន្ទុកលើផែនការងារសំខាន់ៗនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ក៏នៅមានស្នងការរងមួយចំនួនទៀត ដូចជា លោកឧត្តមសេនីយ៍ត្រី សរ សំណាង លោកឧត្តមសេនីយ៍ត្រី តឹង សុធី លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង លោកឧត្តមសេនីយ៍ត្រី ហេង ម៉ារ៉ា លោកឧត្តមសេនីយ៍ត្រី ចាន់ គ្រឹស្នា លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង លោកឧត្តមសេនីយ៍ត្រី គ្រុយ សេងហ៊ត លោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត លោកវរសេនីយ៍ឯក យ៉ែម នៅ លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ លោកវរសេនីយ៍ឯក ឈិន គឹមធុយ លោកវរសេនីយ៍ឯក មួន ឌីណា និងលោកវរសេនីយ៍ឯក កៅ សុវណ្ណារ៉ា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


