ព័ត៌មានជាតិ
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ប្រកាសតែងតាំងលោក ដេន ចាន់ថន ជាប្រធាន ជំនួសលោក ឌុច ចាន់តូ
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងឲ្យចូលកាន់មុខតំណែងលោក ដេន ចាន់ថន ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី ជំនួសលោក ឌុច ចាន់តូ អតីតប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ដែលត្រូវបានទៅបំពេញភារកិច្ចថ្មីជាអភិបាលរងខេត្តរតនគិរី។

មានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងលោក លោកជំទាវ ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីរាជការសាលាខេត្ត មន្រ្តីរាជការមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនរូបទៀត។

ក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានចាត់ទុកការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរនាពេលនេះ ជាកិច្ចការធម្មតារបស់មន្ត្រីរាជការដែលត្រូវផ្លាស់ប្ដូរមុខតំណែង តួនាទី ភារកិច្ច ទៅតាមការងារចាំបាច់ ឬតម្រូវការចំពោះមុខ ដើម្បីបន្តនិវន្តរភាពលើការគ្រប់គ្រង និងដឹកនាំរដ្ឋបាលមន្ទីរឲ្យដំណើរការទៅដោយរលូន និងសម្រេចបានជោគជ័យនូវបេសកកម្មរបស់ខ្លួន។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក ញ៉ែម សំអឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រប់លំដាប់ថ្នាក់ ដែលបានទទួលសំណើររបស់រដ្ឋបាលខេត្ត ព្រមទាំងបានពិចារណាសម្រេចតែងតាំងលោក ដេន ចាន់ថន ជាប្រធានមន្ទីរដើម្បីបន្តគ្រប់គ្រង ដឹកនាំ ចាត់ចែងកិច្ចការជំនាញក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះ គឺជាការបង្ហាញនូវស្មារតីយកចិត្តទុកដាក់ខ្ពស់ និងគិតគូរគ្រប់ជ្រុងជ្រោយរបស់ថ្នាក់ដឹកនាំក្រសួង ដែលជាការផ្ដល់នូវតម្លាភាព ជំនឿទុកចិត្ត និងការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងពិតប្រាកដរបស់មន្ត្រីថ្នាក់ក្រោមជាតិនាពេលកន្លងមក៕
អត្ថបទ៖ វុទ្ធឦសាន




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


