ព័ត៌មានជាតិ
បណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធបណ្ណាល័យ នៃក្តីស្រឡាញ់ ពង្រីកចំណេះដឹង ស្រុកខ្សាច់កណ្ដាល
បណ្ណាល័យមួយខ្នងស្ថិតនៅឃុំរការជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលផ្ដួចផ្ដើមកសាងដោយអ្នកឧកញ៉ា ជាម ឃុនណាត និងភរិយា ព្រមទាំងសប្បុរសជនដទៃទៀត ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី និងមានការអញ្ជើញចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់សប្បុរសជន លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា តាមការកត់សម្គាល់ឃើញថា កម្ពុជាមានភាពរីកចម្រើនទូទាំងប្រទេស ខណៈប្អូនៗសិស្សានុសិស្ស និស្សិតបច្ចុប្បន្នមានសំណាងខ្លាំង ដែលមានឱកាសគ្រប់បែបយ៉ាងទទួលបាននូវការបណ្ដុះបណ្ដាលអប់រំ និងមានបច្ចេកវិទ្យាទំនើបនៅក្នុងការសិក្សា។

ជាក់ស្ដែង ការសាងសង់បណ្ណាល័យនេះ នឹងលើកទឹកចិត្តឱ្យប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស កុមារា និង កុមារី ដែលជាទំពាំងស្នងឫស្សីទៅអនាគត នូវគំនិតនៃការរៀនមួយជីវិត ដែលមិនសំដៅតែទៅលើការរៀនតែនៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែសំដៅដល់ការរៀនអាន ជាពិសសតាមរយៈការបណ្ដុះចិត្តនៃការស្រលាញ់ និងចូលចិត្តអានសៀវភៅព្រមទាំងពុះពារក្នុងការស្វែងរកចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា កម្ពុជាយើងមានភាពរីកចម្រើនខ្លាំង មិនមែនតែត្រឹមតែនៅក្នុងខេត្តកណ្ដាលយើងនេះទេ គឺនៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយសារលោកស្រីចុះធ្វើការជាមួយនឹងលោកតាលោកយាយអ៊ំពូមីងគ្រប់ខេត្តទាំង២៥ រាជធានីខេត្ត បានឃើញភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកស្រីបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះលោកឧកញ៉ា និងសប្បុរសជនទាំងអស់ ដែលបានចំណាយទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់ បណ្ណាល័យនៃក្តីស្រលាញ់ ចេញជារូបរាងឡើង ដើម្បីជាប្រយោជន៍ដល់ប្អូនក្មួយៗសិស្សានុសិស្សសិក្សាស្រាវជ្រាវ៕





-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


