ព័ត៌មានជាតិ
ទូតបួនប្រទេសសន្យាថា នឹងជំរុញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត
តំណាងទួតចំនួនបួនប្រទេស រួមមានប្រទេសស៊ុយអ៊ែត ន័រវ៉េ ដេនម៉ាក និងហ្វាំងឡង់ បានសន្យាថានឹងជួយជំរុញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

ការសន្យានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងអគ្គរាជទូត រដ្ឋទូតនៃប្រទេសចំនួន៤ (ក្រុមប្រទេស Nordic) ប្រចំាកម្ពុជារួមមាន លោក Jon Astrom Grondahl ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ាជាប្រធានប្រតិភូ, លោកស្រី Astrid EmilieHelle ឯកអគ្គរាជទូត ន័រវ៉េ ប្រចាំកម្ពុជា និងថៃ លោក Jon Thorgaard
ឯកអគ្គរាជទូតដេនម៉ាកប្រចាំកម្ពុជា និងថៃ និងលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ដ៏ប្រចាំកម្ពុជា និងថៃជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបសម្តែងការគួរសមជាមួយអគ្គរាជទូត អគ្គរដ្ឋទូតម្តង ៤ប្រទេសនេះ លោកបណ្ឌិត អ៊ិត សំហេង បានសំដែងការអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសស៊ុយអែតលើគម្រោងជាច្រើនជាពិសេសទៅលើគម្រោងកសាងសមត្ថភាពក្នុងការផ្តល់សេវាទីផ្សារការងារ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារតាមរយ:ការលើកកម្ពស់សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវ: និងលក្ខខណ្ឌការងារដែលបានជួយគាំទ្រលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាជាពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលធ្វើឱ្យទទួលស្គាល់ជាប្រទេសដែលអនុវត្តបានកាន់តែប្រសើរអនុលោមទៅតាមបទដ្ឋានការងារអន្តរជាតិដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការផ្តល់នូវជំនឿទុកចិត្តដល់បណ្តាអ្នកបញ្ជាទិញនិងអ្នកប្រើប្រាស់ទំនិញ។

លោករដ្ឋមន្ត្រីលើកឡើងថា កម្ពុជាបាននិងកំពុងបន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីពដើម្បីធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសម្លេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និយោជក ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គាត់ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម កិច្ចព្រមព្រៀងជាសកល(Global Deal Initiative) ការបន្តអនុវត្តបានយ៉ាងល្អនូវយន្តការត្រីភាគីក្នុងចរចា និងដោះស្រាយបញ្ហានានាប្រកបដោយជោគជ័យគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការបន្តពង្រឹងយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាលសុទ្ធជាធាតុផ្សំនៃការកសាងជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនប្រទេសទាំងនេះនៅកម្ពុជា។

ឯកអគ្គរាជទូត រដ្ឋទូតទាំងអស់ បានសំដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងបានយ៉ាងល្អ ដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាជនហើយឈានទៅបើកដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញពេញលេញលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ក៏បានសំដែងនូវការកោតសសើរចំពោះការវិវត្តន៍រីកចម្រើននៃវិស័យការងារដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើឡើងនូវកិច្ចសន្ទាសង្គមសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិការងារ កាត់បន្ថយបាននូវិវាទការងារមានយន្តការត្រីភាគីច្បាស់លាស់ដោះស្រាយការងារដោយឯករាជ្យ និងតម្លាភាព។

ឯកអគ្គរាជទូត រដ្ឋទូតទាំងអស់ និងកម្ពុជានឹងបន្តរួមគ្នាលើកិច្ចសហប្រតិបត្តិលើគម្រោងផ្សេងទៀតដែលប្រទេសទាំងនេះមានគំរូដ៏ល្អសម្រាប់ចែករំលែកបទពិសោធន៍សំដៅគាំទ្រក្នុងការធ្វើឱ្យប្រសើរថែមទៀតទាំងលើសេវាទីផ្សារការងារការកសាងធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈ ជាកម្លាំងពលកម្មជំនាញការធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ លក្ខខណ្ឌការងារ និងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ដើម្បីបន្តបង្កើននូវការជឿជាក់ និងភាពទាក់ទាញដល់អ្នកវិនិយោទុន និងអ្នកប្រើប្រាស់ទំនិញមកលើប្រភពទំនិញពីកម្ពុជាដែលជាប្រទេសអនុវត្តតាមអនុលោមភាពនៃបទដ្ឋានការងារអន្តរជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ