Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ រំលឹកការពង្រឹងវិធានការលើកកម្ពស់សុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានរំលឹក ពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ដូចជា សេចក្ដីណែនាំលេខ ៣៦៧៣ អយក.សណន ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៤ ស្ដីពី ការលើកកម្ពស់សុខភាព អនាម័យ និង សុវត្ថិភាពចំណីអាហារតាមសាលារៀន និងសេចក្ដីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ស្ដីពី ការលើកកម្ពស់សុវត្ថិភាពចំណីអាហារនិងអាហារប្រកបដោយសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ទោះជាយ៉ាងនេះក៏ដោយ ក្រសួងសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានទៅដួលសន្លប់។ តាមរបាយការណ៍របស់មន្ត្រីសុខាភិបាលបានឱ្យដឹងថា មូលហេតុនៃអាការៈខាងលើនេះ បណ្តាលមកពីការទទួលទានចំណីអាហារមិនមានសុវត្ថិភាព និងសុខុមាលភាព ការបរិភោគគ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការលក់ដូរចំណីអាហារ និងការចាត់វិធានការអនុវត្តដែលមិនទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា។

ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំនានា ដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ អនាម័យ និងបរិស្ថានសិក្សានៅតាម គ្រឹះស្ថានសិក្សា ប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការណែនាំបន្ថែម។

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម