ព័ត៌មានជាតិ
សមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ដឹកនាំក្រុមការងារសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តប្រជុំបូកសរុបសកម្មភាពក្នុងឆ្នាំ២០២០
តាកែវ ៖ ព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ លោក លី សាវេត ប្រធាន សមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តសាខាខេត្តតាកែវ ដឹកនាំក្រុមការងារ សមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ដើម្បីធ្វើការបូកសរុបរបាយការណ៍សកម្មភាពក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១។

នាឱកាសនោះលោក សី សាវេត ក៏បានបវារណាប្រគេននឹងក្រើនរំលឹកដល់ក្រុមការងារសមាគមទាំងអស់ត្រូវតែខិតខំប្រឹងប្រែងពួតដៃគ្នា សាមគ្គីគ្នាជាធ្លុងមួយ ហើយដើរឆ្ពោះទៅរកទិសដៅដែលពិតប្រាកដ ក្នុងការអភិវឌ្ឍសង្គមជាតិនឹងជួយដល់ប្រជាពលរដ្ឋដែលប្រទះនូវបញ្ហាណាមួយដែលបានកើតឡើងចំពោះបងប្អូននៅទូទាំងខេត្តតាកែវ។

លោក លី សាវ៉េត ក៏បានកោតសរសើរចំពោះក្រុមការងារសមាជិកសមាគម ដែលបានបង់ពេលវេលា និងថវិកាយ៉ាងច្រើនដើម្បីធ្វើការងារនាពេលកន្លងមក លោកបានបន្តទៀតថា ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ិន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ទើបធ្វើឲ្យយើងទាំងអស់គ្នាមានឱកាសនាថ្ងៃនេះ។

បន្ទាប់មកលោកក៏បានផ្តល់ឱកាស ឲ្យក្រុមការងារ របស់សមាគមក្មេងវត្ត ធ្វើការពិភាក្សា គ្នា លើកិច្ចការងារមួយចំនួន សម្រាប់ដាក់គោលដៅធ្វើសកម្មភាពបន្តទៅមុខទៀតសម្រាប់ឆ្នាំ២០២១។ ចុងបញ្ចប់ លោក លី សាវេត ប្រធាន សមាគមក្មេង វត្តខេត្តតាកែវ បានធ្វើការចែកអាវ របស់សមាគមក្មេងវត្ត ជូនដល់បងប្អូន សមាជិក ក្មេងវត្តគ្រប់ៗគ្នា។

សូមបញ្ជាក់ថា អាវ សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ចំនួន ២០០អាវ ដែលបានធ្វើការបោះយក មកចែកជូនដល់បងប្អូន សមាជិក សមាគមក្មេងវត្តខេត្តតាកែវ នោះ គឺជាការចំណាយថវិកាផ្ទាល់របស់ លោក លី សាវេត ប្រធាន សមាគមក្មេងវត្ត៕
ដោយ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


