ព័ត៌មានជាតិ
អ្នកប្រើប្រាស់អ៊ីនធឺណិត ៣នាក់ មានម្នាក់ជាកុមារ រងហានិភ័យ និងគ្រោះថ្នាក់ខ្លាំង
លោក រឿង សេរីតារា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ លើកឡើងថា បច្ចុប្បន្ន ដោយសារតែការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្ យាបានធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតកើនឡើងយ៉ាងលឿន គួរឱ្យកត់សម្គាល់ ដោយក្នុងចំណោមអ្នកប្រើប្រាស់ ៣នាក់ មាន១នាក់ជាកុមារ។ ការប្រើប្រាស់អ៊ីនធឺណិតពិតជាផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់កុមារ ដោយកុមារខ្លះអាច និងអាចក្លាយទៅជាជនល្មើស ឬអ្នកប្រព្រឹត្តបទល្មើសថែមទៀត។

ការលើកឡើងនេះ ធ្វើឡើងក្នុងបទបង្ហាញស្តីពី “ការពង្រឹងយន្តការរាយការណ៍ និងឆ្លើយតបករណី នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ” នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក រឿង សេរីតារា លើកឡើងថា ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចប្បន្ន អ្នកប្រើប្រាស់អ៊ីនធឺណិត ជាកុមារ កំពុងតែមានការកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ ក្នុងចំណោមអ្នកប្រើប្រាស់ ៣នាក់ មាន ១នាក់គឺជាកុមារ។ ប្រព័ន្ធអ៊ីនធឺណិត មិនត្រឹមតែជាទីកន្លែងដែលកុមារអាចស្វែងរកព័ត៌មាន រឿងរ៉ាវ រៀនសូត្រ ចំណេះដឹង លេងកម្សាន្ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្ត និងមនុស្សដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់កុមារ និងអ្នកប្រើប្រាស់ជាច្រើនផងដែរ។ នេះដោយសារតែពួកគេមិនទាន់បានយល់ដឹងពីគុណសម្បត្តិ និងគុណវិបត្តិ ឬមិនទាន់ចេះប្រើប្រាស់វាបានត្រឹមត្រូវ។ កុមារខ្លះ ខណៈគ្មានឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែរក្សាកុមារនៅតាមមើល ឬគ្មានមនុស្សពេញវ័យនៅក្បែរ កុមារហ៊ានប្រព្រឹត្តដោយប្រថុយប្រថានតាមអនឡាញ។ ឧទាហរណ៍ កុមារ ហ៊ានផ្ញើរសាររូបភាព មាតិកាពាក់ព័ន្ធនឹងផ្លូវភេទ វីដេអូរួមភេទទៅឱ្យមិត្តភក្តិ ឬនរណាម្នាក់។ ពេលខ្លះរូបភាព ឬវីដេអូទាំងនោះត្រូវបានគេចែកចាយបន្តទៀតច្រើនដងដែលត្រូវបានគេប្រើប្រាស់ ឬបកស្រាយ ខុសពីគោលបំណងដើម ជាហេតុបង្កនូវការលំបាកដល់កុមារ។ ពេលខ្លះកុមារអាចក្លាយទៅជាជនល្មើស ឬអ្នកប្រព្រឹត្តបទល្មើស ដែលអាចប្រឈមមុខចំពោះមុខច្បាប់។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលការងារយ៉ាងល្អ។ លោកស្រីគាំទ្រចំពោះផែនការសកម្មភាពការងារទិសសម្រាប់ការងារឆ្នាំ២០២៣ ដោយគណៈកម្មាធិការ បានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋដោយធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២២កន្លងនេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលការងារល្អប្រសើរ ហើយអ្វីដែលត្រូវបន្តការងារនេះ គឺត្រូវពិនិត្យ វាយតម្លៃ ប្រមូលទិន្នន័យរួម ដើម្បីដាក់ទិសដៅការងារក្នុងឆ្នាំ២០២៣ ឱ្យកាន់តែល្អប្រសើរថែមទៀត ពិសេសការពង្រឹងតួនាទីស្ត្រី ព្រោះស្ត្រីជាឆ្អឹងខ្នងរបស់សង្គមជាតិ។ ត្រូវបណ្តុះបណ្តាលស្ត្រីដែលក្រីក្ រនិងងាយរងគ្រោះ ឱ្យពួកគាត់រកចំណូលចិញ្ចឹមជីវិតបាន កាត់បន្ថយបាននូវភាពក្រីក្រ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា ក្នុងបទបង្ហាញនោះ ក៏បានពិភាក្សាស្វែងយល់អំពី ឥរិយាបថកុមារនៅលើប្រព័ន្ធអ៊ីនធឺណិត យល់ដឹងពីហានិភ័យ នៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ការរុកគួនឆាឆៅតាមអនឡាញ និងមធ្យោបាយនានា ដើម្បីស្វែងរកជំនួយ និងការគាំទ្រនៅពេលកុមារកំពុងប្រឈមមុខនឹងកង្វល់នៅតាមប្រព័ន្ធអ៊ីនធឺណិត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


