ព័ត៌មានជាតិ
ការអភិវឌ្ឍប្រទេសឱ្យជឿនលឿន ពឹងផ្អែកលើធនធានមនុស្សដែលមានបញ្ញា
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងផ្អែកលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា។

លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីជាទំពាំងស្នងឬស្សី ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។
ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ និងពិធីចែករង្វាន់សិស្សពូកែ ទូទាំងរាជធានី និងសិស្សនិទ្ទេស A នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
វិស័យអប់រំក្រោយឆ្នាំ ១៩៧៩ ដែលកម្ពុជាមិនមានអ្វីទាំងអស់។ តែដោយការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាល ទើបធ្វើឲ្យវិស័យអប់រំមានការអភិវឌ្ឍ រហូតមកដល់បច្ចុប្បន្ននេះ។

រាជរដ្ឋាភិបាលកម្ពុជា អាចរីកចម្រើនជឿនលឿនអភិវឌ្ឍន៍ទៅបាន គឺពឹងលើក្មួយៗទាំងអស់នេះហើយ។ ចំណែករាជធានីភ្នំពេញក៏ដូច្នោះដែរ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ រាជធានីភ្នំពេញក៏មិនមានអនាម័យ បរិស្ថាននិងការអភិវឌ្ឍរីកចំរើនដូចពេលនេះដែរ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងដែរថា៖ ការរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែកអក្សរ សិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ ចាក់ទី១២ ដែលមកពី មកពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទូទាំងរាជធានីមានចំនួន២៤នាក់ ក្នុងនោះយុវតី១០នាក់ ហើយសិស្សពូកែទាំងនេះ បានទៅប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីម សន្ធម៉ុក រាជធានីភ្នំពេញ ដែលបេក្ខជនមកពីគ្រប់រាជធានី ខេត្តចំនួន២៤០នាក់។
ជាលទ្ធផល រាជធានីភ្នំពេញ ដណ្តើមបានជ័យលាភីចំនួន ៦ នាក់ យុវតី ២ នាក់ ក្នុងនោះមេដាយមាស ១ លើមេដាយមាសទូទាំងប្រទេស៦ នាក់ មេដាយប្រាក់ ៣ លើមេដាយប្រាក់ទូទាំងប្រទេស៦ មេដាយសំរិទ្ធ ១លើមេដាយសំរិទ្ធទូទាំងប្រទេស៦ ទទួលបានវិញ្ញាបនបត្រសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ៤ ចំនួន ១ នាក់។

លោកបន្តថា៖ ចំពោះសម្ភារៈ និងការសំណេះសំណាលពីសំណាក់លោក ឃួង ស្រេង ជាការលើកទឹកចិត្តដល់គណៈនាយកគ្រប់គ្រឹះស្ថានសិក្សាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឱ្យខិតខំបង្រៀន និងរៀនបន្ថែមទៀត។
ជាការតបស្នងចំពោះការយកចិត្តទុកដាក់នេះជំនួសមុខឱ្យមន្ត្រីអប់រំទូទាំង រាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តចូលរួមបំពេញការងារឱ្យកាន់តែល្អប្រសើរថែមទៀត៕



អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


