ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ឆ្លើយតបទៅ ស៊ន ដារ៉ា ថា អ្នកបង្រ្កាប ហ៊ុន សែន បានមិនទាន់កើតពីផ្ទៃម្តាយនៅឡើយទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តាមរយៈបណ្តាញសង្គមតេឡេក្រាមនៅមុននេះបន្តិចបានឆ្លើយតបទៅ ស៊ន ដារ៉ា ដែលគេដឹងថា ជាសកម្មជនគាំទ្រទណ្ឌិត សម រង្ស៊ី ថា អ្នកបង្រ្កាប ហ៊ុន សែន បានមិនទាន់កើតពីផ្ទៃម្តាយនៅឡើយទេ។
សម្តេចបានសរសេរថា “ភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែល ស៊ន ដារ៉ា និយាយ។ ក្នុងការនិយាយនោះ ស៊ន ដារ៉ា បានបញ្ជាក់ពីការគាំទ្ររបស់ឪពុកម្តាយខ្លួនចំពោះខ្ញុំ ដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូនស្រីដែលជាឪពុកម្តាយ ស៊ន ដារ៉ា សម្រាប់ការគាំទ្រកន្លងមក”។

សម្តេចបានបន្ថែមថា អ្វីដែលគួរឲ្យហួសចិត្ត ស៊ន ដារ៉ា បានលើក ជាយោបល់បើកការចរចាជាមួយសម្តេច ដោយ
ភ្ជាប់មកជាមួយលក្ខខណ្ឌ៤ ក្នុងនោះ លក្ខខណ្ឌទីមួយ គឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស
ប្រជាជនទើប ស៊ន ដារ៉ា ព្រមចូលរួមជាមួយគណបក្សប្រជាជន។ សន ដារ៉ា បាននិយាយថា ខ្លួនជាសត្វ ឥន្ទ្រីដែលពេលមុន ថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។ ដែលត្រង់ចំណុចនេះសម្តេចបាន ចាត់ទុកជាការប្រៀបធៀបបែបប្រមាថ។

សម្តេចបានសរសេរទៀតថា “គាត់បានបន្ថែមថាព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពត
ឯព្រះបានបង្កើតស៊ន ដារ៉ា មកដើម្បីបង្រ្កាប ហ៊ុន សែន។ពូសូមផ្តាំទៅក្មួយ ស៊ន ដារ៉ា វិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជនសូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជនក៏មិនបានផងព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។ ឯពាក្យក្មួយថា ព្រះបង្កើតក្មួយមកដើម្បី បង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូអ្នកដែលបង្រ្កាប ហ៊ុន សែន បានមកដល់ ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យ តើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ”។
ចុងក្រោយសម្តេចបានសរសេរថា “ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយ ដែលខំដង្ហើយហៅកូន។សព្វថ្ងៃក្មួយជួយ
ខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រីឬចង់មកបង្ក្រាបហ៊ុន សែនគឺរឿងយលសប្តិទាំងថ្ងៃ”៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


