Connect with us

ព័ត៌មានជាតិ

ក្រុម​ខេមរភូមិន្ទ​នៅ​សល់​ពីរ​ភូមិ​ទៀត​ នឹង​សម្រេច ១០០% លើ​ការ​ចុះ​បញ្ជី​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ

បានផុស

នៅ

ការ​ចុះ​បញ្ជី​ធីធ្លី​ក្នុង​ក្រុម​ខេមរភូមិន្ទ​ខេត្ត​កោះកុង ស្ទើរ​តែ​បញ្ចប់ ១០០% ខណៈ​នៅ​សល់​ភូមិ​ពីរ​ទៀត​នឹង​បញ្ចប់​ទាំងស្រុង។

លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកោះកុង ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​តាម​ទូរសព្ទ​នៅ​ព្រឹក​នេះ​ថា ​ក្នុង​ក្រុង​ខេមរភូមិន្ទ​នៅ​សល់ភូមិចំនួន​​ពីរ​ទៀត​គឺ​ភូមិ​ស្មាច់មានជ័យ និង​ភូមិ​បឹង​ឃុនឆាង ដែល​មិន​ទាន់​​បញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ដំណើរការ​​ចុះ​បញ្ជី​ដីធ្លី​កន្លងទៅ​បាន​ជួប​បញ្ហា​ប្រឈម​​មួយ​ចំនួន​ ដោយសារ​ពលរដ្ឋ​ខ្លះ​មានទីលំនៅដ្ឋាន​នៅ​ឆ្ងាយ ពិបាក​ក្នុង​ការ​ទំនាក់ទំនង​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ដល់​មន្រ្តី​​ធ្វើការ​ចុះ​វាស់វែង។ យ៉ាងណាមិញ ក្រុមការងារ​នឹង​ពន្លឿន​ដើម្បី​ឲ្យ​ចប់សព្វគ្រប់​​នៅ​ពេលឆាប់ៗ​ខាង​មុខ​នេះ។

ទាក់ទង​ការ​ចុះបញ្ជីដីធ្លីនៅទូទាំង​ខេត្ត លោក រស់ វីរ៉ាវុធ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តកំពុង​ជំរុញការ​ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យ​បញ្ចប់​ទាំង​ស្រុង​នៅឆ្នាំ២០២៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយ​គ្នានេះ លោកក៏​បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ដែល​ទិញ​ដីនៅ​តំបន់ណាមួយ​ក្នុង​ខេត្ត ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​​និង​សាកសួរ​មន្រ្តី​ជំនាញ ដើម្បី​ទទួល​បាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ ចៀសវាង​ទិញ​ប៉ះ​ដី​របស់​រដ្ឋ​នាំ​ឲ្យ​កើត​​បញ្ហា​​ខាត​បង់​លុយ​កាក់។

យោងតាម​របាយការណ៍​របស់ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ គិត​តាំងពី​ចាប់ផ្តើម​អនុវត្ត​រហូតដល់​ខែ វិច្ឆិកា ឆ្នាំ​២០២២ អាជ្ញាធរ​បានចេញ​បណ្ណ​កម្មសិទ្ធិដីធ្លី​ដល់​ពលរដ្ឋ​ទូទាំងប្រទេស​បាន​ចំនួន ​៦ ៧៣០ ៧៥២​ បណ្ណ ស្មើនឹង ​៩៦,២ ​ភាគរយ នៃ​​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​ដំបូង ​៧ ​លាន​ក្បាលដី​។​

​ក្នុងពេល​បិទ​សន្និបាត​របស់​ក្រសួង​រៀបចំ​ដែនដី​កាល​ពីចុងខែ​ធ្នូ ឆ្នាំ២០២២ ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ​ហ៊ុន សែន បាន​ណែនាំ​ដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវ​ព​ន្លឿ​ន​ការចុះបញ្ជី​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ឱ្យបាន​សម្រេច​ ១០០ ​ភាគរយ ដោយ​មិនត្រូវ​ពន្យារពេល​ទៀត​ទេ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម