ព័ត៌មានជាតិ
រូបសំណាកសត្វតូច ធំ ផ្សេងៗគ្នា ត្រូវបានរដ្ឋបាលខេត្ត យកដាក់បង្ហាញ ក្នុងតំបន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ
ប៉ៃលិន ៖ រូបសំណាកសត្វតូចធំ ផ្សេងៗគ្នា ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន យកមកដាក់តាំងបង្ហាញក្នុងតំបន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ចាត់តាំងណែនាំ ចង្អុលបង្ហាញ ដោយយកចិត្តទុកដាក់ ដើម្បីភាពរីកចំរើន របស់ខេត្តប៉ៃលិន ។ ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅ លោក ហុក សុផល និងលោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលក្រុងប៉ៃលិន និងក្រុមការងារតាមបណ្តាមន្ទីរ ស្ថាប័នជុំវិញខេត្ត អញ្ជើញចុះរៀបចំការដាក់តាំងរូបសំណាកសត្វផ្សេងៗគ្នា នៅតាមបណ្តាទីតាំងជាន់ទី២ និងជាន់ទី៣ នៃតំបន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អ ហេដ្ឋារចនាសម័ន្ធសាធារណ:នានាជាច្រើន ជាពិសេសឣភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍ នៅក្នុងខេត្ត ឱ្យមានភាពស្រស់ស្អាត និងដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិ ចូលមកលេងកំសាន្ត ក្នុងខេត្តប៉ៃលិនយើង ជាពិសេសធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន មានការរីកចំរើន ធូរធារជាងមុនបន្ថែមទៀត។

លោក ហុក សុផល មានប្រសាសន៍បន្តថា ជាក់ស្តែងនៅថ្ងៃនេះ រូបសំណាក់សត្វផ្សេងៗគ្នា ជាច្រើន ត្រូវនាំយកមកដាក់តាំងបង្ហាញ ក្នុងតំបន់ទេសចរណ៍ទឹកធ្លាក់ភ្នំខៀវ ដើម្បីឲ្យតំបន់ទេសចរណ៍ ដែលល្បីល្បាញខេត្តប៉ៃលិនមួយនេះ មានភាពស្រស់ស្អាតជាងមុន ជាមួយនេះរដ្ឋបាលខេត្តប៉ៃលិន ក៏បានក្រើនរំលឹក ដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងពីតម្លៃ នៃធន់ធានធម្មជាតិនាំគ្នាថែរក្សាព្រៃឈើ និងសត្វព្រៃ ជាពិសេសគឺតំបន់អភិរក្សនៅជុំវិញរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនេះផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ










-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់