ព័ត៌មានជាតិ
ខេត្តតាកែវមានច្រកព្រំដែនផ្លូវការ ០៣ កន្លែងសម្រាប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម
ខេត្តតាកែវមានច្រកព្រំដែនចំនួន ០៣ កន្លែង សម្រាប់ធ្វើទំនាក់ទំនងនិងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម។
លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានថ្លែងនៅក្នុងសន្និសីទនៅព្រឹកនេះថា ខណៈដែលខេត្តតាកែវមានភូមិសាស្រ្តជាប់ព្រំដែនប្រទេសវៀតណាម ខេត្តភាគនិរតីនេះមានច្រកព្រំដែនចំនួន ០៣ កន្លែង សម្រាប់ធ្វើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម។

ច្រកទ្វារព្រំដែនទាំង ០៣ កន្លែង មានច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ច្រកទ្វារព្រំដែនទ្វេភាគីកំពង់ក្រសាំង និងច្រកទ្វារតំបន់ព្រំដែនបាក់ដៃ។ តាមរយៈច្រកព្រំដែនផ្លូវការទាំង ៣ បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។
ខេត្តតាកែវស្ថិតនៅភាគខាងត្បូងមានចម្ងាយជាង ៧៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខណៈដែលពលរដ្ឋភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) បានកើនឡើងពី ១.៣៦៤ ដុល្លារ នៅឆ្នាំ ២០១៨ ទៅដល់ ១.៥២៦ ដុល្លារសម្រាប់ម្នាក់ នៅឆ្នាំ ២០២១។ ទំហំសេដ្ឋកិច្ចខេត្តមានប្រមាណ ១.៦៧១,៨ លានដុល្លារ ស្មើប្រហែល ៦,២% នៃសេដ្ឋកិច្ចជាតិ។
បើតាមទិន្នន័យរបស់រដ្ឋបាលខេត្តតាកែវ ពលរដ្ឋទូទាំងខេត្តបានកើនដល់ចំនួន ១.០៥៣.៩៩៧ នាក់ ជាមួយដង់ស៊ីតេ ២៧០នាក់/គ.ម២៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


