ព័ត៌មានជាតិ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដើម្បីផ្សព្វផ្សាយពីព្រៃឈើ
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរៀបចំព្រឹត្តិការណ៍នៃដំណើរទេសចរណ៍សត្វព្រៃ ក្នុងឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញចំពោះបរិស្ថាន និងសហគមន៍។

ព្រឹត្តិការណ៍ដំណើរទេសចរណ៍សត្វព្រៃ ក៏រៀបចំឡើងដើម្បីដើរតួនាទីជាបទប្បញ្ញត្តិអាកាសធាតុ បង្កើតជាប្រភពថាមពល និងបានជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ព្រឹត្តិការណ៍នេះ ក៏នឹងផ្តោតសំខាន់លើខ្លឹមសារ សំខាន់ៗចំនួនបី គឺ១)មានព្រៃឈើមានប្រភពទឹក ២)សត្វខ្លាធំជួយរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី និង៣)គ្មានអន្ទាក់គ្មានការបរិភោគសាច់សត្វព្រៃ។
ក្នុងព្រឹត្តិការណ៍នេះ នឹងមានការលេងល្បែងកំសាន្ត ការសម្ដែងសៀកបែបវិទ្យាសាស្ត្រ រួមទាំងមានការចាប់រង្វាន់ផងដែរ។ ការសម្ដែងសៀកបែបវិទ្យាសាស្ត្រនេះ គឺមានការចូលរួមសម្ដែងដោយដៃគូសហការរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃមកពីក្រៅប្រទេស គឺ«ក្រុម BASEET» និងការសម្តែងដោយតារាចម្រៀងល្បីប្រចាំខេត្តកោះកុង លោក រាជ វិចិត្រ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រូវបានបង្កើតឡើងដោយកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ដើម្បីផ្តល់ការការពារដោយផ្ទាល់ដល់ព្រៃឈើ និងសត្វព្រៃ តាមរយៈកម្មវិធីអភិរក្សបែបទំនើប។
អង្គការនេះបានផ្តល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចខិតខំឲ្យមានការឯកភាពគ្នារវាងភាគីពាក់ព័ន្ធក្នុងការសម្រេចបានដំណោះស្រាយចំពោះការគំរាមកំហែងបញ្ហាបរិស្ថាន ដែលរួមមាន ការជួញដូរសត្វ ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់ដំណាំកសិឧស្សាហកម្ម ការជីកយករ៉ែ និងការទន្ទ្រានយកដីព្រៃ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺជាអ្នកដឹកនាំក្នុងការចាត់វិធានការផ្ទាល់នៅក្នុងតំបន់ខ្សែក្រវ៉ាត់ត្រូពិចអាស៊ីអាគ្នេយ៍៕

ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


