ព័ត៌មានជាតិ
ឆ្នាំ ២០២២ កម្ពុជានាំទំនិញទៅអាមេរិកមានតម្លៃទឹកប្រាក់ជាង ៨ ពាន់លានដុល្លារ
កម្ពុជាបាននាំចេញទំនិញទៅអាមេរិកមានទំហំទឹកប្រាក់ជាង ៨ ពាន់លានដុល្លារនៅឆ្នាំ ២០២២។
លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើនការនាំចេញក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង។

ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានប្រមាណ ៨.៩៦៩ លានដុល្លារអាមេរិក។ ដោយឡែកទីផ្សារសហភាពអឺរ៉ុបមានប្រមាណ ៤.០៤៥លានដុល្លារអាមេរិក និងទីផ្សារជប៉ុនមានប្រមាណ ១.១៧៣ ដុល្លារអាមេរិក។
លោកអះអាងថា កម្ពុជាបានអនុវត្តស្តង់ដាលក្ខខណ្ឌការងារ ដោយគោរពទៅតាមច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) អង្គការអន្តរជាតិខាងការងារ (ILO) និងច្បាប់ការងាររបស់កម្ពុជា។ អន្តរជាតិទទួលស្គាល់ថា ផលិតផលនាំចេញពីកម្ពុជាបានផ្សារភ្ជាប់ជាមួយស្តង់ដារការងារល្អប្រសើរ។
លោកសុខ សុខ សុភ័ក្ត្រ បានបញ្ជាក់ថា ការហាមឃាត់ការប្រើប្រាស់ពលកម្មដោយបង្ខំ ដើម្បីជៀសវាងការអនុវត្តខុសនាំឱ្យមានការផាកពិន័យ ជាប់ទោសទណ្ឌ និងបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ។ ក្នុងសិក្ខាសាលាមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី២ រួមទាំងរោងចក្រ-សហគ្រាស ដែលជាសមាជិកនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា និងសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា សរុបចំនួន ៨០នាក់។
ក្នុងសិក្ខាសាលាមានការបង្ហាញពីទិដ្ឋភាពច្បាប់ជាតិ និងច្បាប់អន្តរជាតិដូចជា៖
១-អនុសញ្ញាលេខ ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច របស់អង្គការអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ១៩៦៩ រួចហើយ
២-កិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មនិងពន្ធគយ ឆ្នាំ១៩៩៥ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ២០០៤
៣-ច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ១៩៩៧
៤-ប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ ដើម្បីផលិតទំនិញនាំចេញ៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


