Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្តម ម៉ប់ សារិន​ អបអរសាទរ និង​គោរព​ជូនពរ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវ​ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​ដំឡើង​ឋានន្តរស័ក្តិ​ជា «​នាយ​ឧ​ត្ត​ម​សេនីយ៍​»

បានផុស

នៅ

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ សូម​ចូលរួម​អបអរសាទរ និង​គោរព​ជូនពរ​ដល់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​ត្រូវបាន ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ​ដំឡើង​ឋានន្តរស័ក្តិ​ជា «​នាយ​ឧ​ត្ត​ម​សេនីយ៍​»​។

ការដំឡើង ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧ​ត្ត​ម​សេនីយ៍​» នេះ​គឺ​ពិតជា​ស័ក្តិសម​នឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និង​ការលះបង់​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​របស់ ឯកឧត្តម​បណ្ឌិត ក្នុងការ​ចូលរួម​អភិវឌ្ឍ និង​ពង្រឹងសមត្ថភាព​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ចូលរួម​ថែរក្សា​ការពារ និង​អភិវឌ្ឍ​ជាតិ​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា និង​មានកេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​បន្តបន្ទាប់​។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​សម្តែង​ការកោតសរសើរ និង​អរគុណ​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់ ឯកឧត្តម​បណ្ឌិត ក្នុងការ​ការពារ​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា នាពេល​កន្លងមក បច្ចុប្បន្ន និង​សម្រាប់​ថ្ងៃ​អនាគត និង​សូម​បង្ហាញ​ជំហរ​គាំទ្រ​ឯក​ឧ​ត្តម​បណ្ឌិត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ថ្ងៃ​អនាគត​ផងដែរ​។

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណព្រះរតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រសិទ្ធ​ពរជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ បវរ​មហាប្រសើរ ជូន ឯកឧត្តម​បណ្ឌិត ឱ្យទទួល​បាន​នូវ​ជោគជ័យ​ថ្មីៗ​ថែមទៀត​ក្នុង​ការបន្ត​ដឹកនាំ​មាតុភូមិ​កម្ពុជា ឆ្ពោះទៅរក​សុខសន្តិភាព ស្ថិរភាព វិបុលភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ សូម ឯកឧត្តម​បណ្ឌិត និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ប្រកបដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​៖ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម