ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អង់គ្លេស អាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា អង់គ្លេស អាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា ដែលនេះជាការឱកាសល្អមួយសម្រាប់សិស្ស-និស្សិត ដែលចង់រៀនសាលាបរទេស ដោយមិនចាំបាច់ចេញទៅក្រៅប្រទេសនោះឡើយ។

ការឲ្យដឹងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដាជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខាងមុខនេះ អាចនឹងមានសាកលវិទ្យាល័យពីបរទេស មកបើកទៀតផង អគ្គរដ្ឋទូតអង់គ្លេស គណៈប្រតិភូអង់គ្លេស តែងនិយាយជាមួយខ្ញុំ ខាងមុខនេះអង់គ្លេស អាចនឹងកសាងសាកលវិទ្យាល័យនៅកម្ពុជា ដែលនោះក៏ជាឱកាស ដែលអ្នកពុំមានលទ្ធភាពបញ្ជូននិស្សិតទៅរៀន នៅប្រទេសក្រៅ ហើយដែលឲ្យកូនរៀនភាសាអង់គ្លេសតាំងតូចនោះ គឺមានឱកាសចូលមហាវិទ្យាល័យ សាកលវិទ្យាល័យក្នុងប្រទេសយើងតែម្ដង»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មានបណ្ដាប្រទេសមួយចំនួន ក៏មានបំណងបើកសាកលវិទ្យាល័យនៅកម្ពុជា ហើយការដែលនិស្សិតកម្ពុជារៀននៅក្នុងស្រុក មានការចំណាយតិចជាងការចេញទៅសិក្សានៅក្រៅស្រុក៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


