ព័ត៌មានជាតិ
ក្មេងស្រី២នាក់ លង់ទឹកស្លាប់ពេលនាំគ្នាទៅបេះផ្លែឈូក
ខេត្តបាត់ដំបង៖ ក្មេងស្រីវ័យជាង១០ឆ្នាំចំនួន២នាក់ ក្នុងចំណោមគ្នីគ្នាចំនួន៤នាក់ បានស្លាប់ ខណ:ដែលពួកគេនាំគ្នាទៅរកបេះផ្លែឈូកនៅក្នុងបឹងចុងភូមិ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញបានទទួលសេចក្តីរាយការណ៍គឺនៅវេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថា មានមនុស្សស្លាប់នៅចំណុចអាងកំពង់គោ ស្ថិតក្នុងភូមិ វត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ទើបចាត់កម្លាំងដើម្បីចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ។
តាមការបំភ្លឺរបស់ឈ្មោះ ម៉ៅ ដារ៉ា ភេទប្រុស អាយុ១៣ ឆ្នាំ រស់នៅភូមិឃុំកើតខាងលើបានរៀបរាប់ថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១ ថ្ងៃត្រង់ ខ្លួននិងប្អូនស្រីឈ្មោះ ម៉ៅ ដានី បាននាំគ្នាទៅលេងទឹកនៅអាងកំពង់គោជាមួយឈ្មោះ ណាក់ នីសា និង ឈ្មោះ លក្ខិណា ពេលទៅដល់ប្អូនស្រីខ្លួន និងឈ្មោះ ណាក់ នីសា បានលោតទឹកលេងទាំងពីរនាក់ ចំណែកខ្លួន និងឈ្មោះ លក្ខិណា ក៏លោតទឹកទៅតាមក្រោយដែរ។
សាក្សីបានបន្តថា ក្រោយពេលលោភទឹករួច ទើបដឹងថា ទឹកជ្រៅ ធ្វើឱ្យប្អូនស្រីខ្លួន និងឈ្មោះនីសា លង់ទឹក ឯខ្លួននិងឈ្មោះ លក្ខិណា ក៏បានស្រវេស្រវាឡើងគោក រួចរត់ទៅផ្ទះប្រាប់ឪពុកម្ដាយ និងអ្នកជិតខាងឲ្យជួយតែពេលអ្នកភូមិ និងឪពុកម្តាយមកដល់ គេស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចក៏បានអះអាងដែរថា នេះជាករណីលង់ទឹកស្លាប់ពិតប្រាកដមែន ដោយសាតែកន្លែងកើតហេតុជាអាងមានទឹកជម្រៅជាង ៣ ម៉ែត្រ ដែលធ្វើឱ្យក្មេងលង់ ព្រោះពួកគេមិនចេះហែលទឹក ។ បច្ចុប្បន្នក្រុមគ្រួសារបាននាំសពក្មេងស្រីទាំង២នាក់ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕ អត្ថបទ ÷ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


