ព័ត៌មានជាតិ
ចាប់ខ្លួនតាមដីកា ករណីគាស់តូបលួចខោអាវ
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួនតាមអំណាចដីការបស់តុលាការ បន្ទាប់ពីធ្វើសកម្មភាពគាស់តូប និងលួចលក់ខោ អាវ ព្រមទាំងសម្ភារៈមួយចំនួនទៀត រួចគេចខ្លួនអស់មួយរយៈ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យបានធ្វើសកម្មភាពគាស់តូបអាជីវករ ឈ្មោះ អ៊ូក ស្រីអូន អាយុ៥០ឆ្នាំ នៅក្នុងផ្សារភ្ជាវ ស្ថិតក្នុងឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដោយលួចយកនូវ ខោ៣០០ និងអាវ ចំនួន៥០ បើគិតជាទឹកប្រាក់ប្រមាណ ១៤ លានរៀល ។
លុះនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១០:៥៤នាទី នៅចំណុចផ្ទះសំណាក់ ផាម ទ្រី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ០២ អ.យ ចុះថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ របស់លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាឲ្យនាំខ្លួនជនសង្ស័យ ឈ្មោះ អឿត ពេក ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស ( គាស់តូបលក់ខោអាវ)។
បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


