ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង រៀបចំប្រព័ន្ធបាញ់ទឹករួចរាល់ក្នុងតំបន់ត្រជាក់ចិត្តត្រៀមសង្រ្កាន្តចូលឆ្នាំ
(ខេត្តស្វាយរៀង): សង្ក្រាន្តស្វាយរៀង ដែលនឹងប្រារព្ធធ្វើឡើងនៅអំឡុងចូលឆ្នាំខ្មែរ នាពេលឆាប់ៗខាងមុខនេះ នឹងកាន់តែសប្បាយ និងប្លែកខ្លាំងជាងឆ្នាំមុនៗទៀត ពោលគឺអាជ្ញាធរ បានរៀបចំដោយបំពាក់ប្រព័ន្ធបាញ់ទឹក នៅតំបន់ត្រជាក់ចិត្ត ដើម្បីត្រៀមស្វាគមន៍ប្រជាពលរដ្ឋមកលេងកម្សាន្តនៅទីនេះ។ នេះបើតាមការឲ្យដឹងពីលោក អ៊ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកស្អាតស្វាយរៀង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខណ:ដែលលោក និងក្រុមការងារកំពុងតែមមាញឹកក្នុងការរៀបចំតប្រព័ន្ធបាញ់ទឹក នៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តស្វាយរៀងនៅខាងមុខសាលាខេត្តស្វាយរៀង។

លោកបានឲ្យដឹងទៀតថា «យើងបានធ្វើតេស្តបាញ់ទឹកពីលើរួចហើយ គឺបាចសាចជះពេញផ្លូវតែម្តង ខុសពីបណ្តាឆ្នាំមុនៗដែលរៀបចំទុយោទឹកកាត់ទទឹងថ្នល់ នៅតំបន់ត្រជាក់ចិត្ត សង្ក្រាន្តស្វាយរៀង» ។

សូមបញ្ជាក់ថា ក្រុមការងាររៀបចំសង្ក្រាន្តស្វាយរៀង បានរៀបចំដាក់ពាងរួចជាស្រេចមកហើយ នៅតំបន់ត្រជាក់ចិត្តនេះ។ សង្ក្រាន្តស្វាយរៀង បានអាកខានលេងកម្សាន្តអស់រយ:ពេល៣ឆ្នាំកន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ ១៩។ ហើយកាលពីពេលកន្លងទៅ គឺអាជ្ញាធរបានរៀបចំរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ស្រោចទៅអ្នកចូលរួមឱ្យត្រជាក់កាយចិត្តព្រមទាំងមានការប្រគុំតន្ត្រីសម័យ និងមានលេងល្បែងប្រជាប្រិយនៅតាមទីវត្តអារាមថែមទៀតផង៕
ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


