ព័ត៌មានជាតិ
រកឃើញអ្នកឆ្លងកូវីដ ០៣ នាក់ទៀត ជាពលករមកពីថៃ
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ពលករខ្មែរដែលត្រឡប់មកពីថៃ ចំនួន០៣នាក់ទៀត បានឆ្លងជំងឺកូវីដ ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងចំណោមពលករខ្មែរដែលមកពីថៃ កើនដល់ ៦៩ នាក់ហើយ គិតត្រឹមថ្ងៃទី១៧ ខែ មករា នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃអាទិត្យទី ១៧ ខែ មករា នេះថា ករណីវិជ្ជមានថ្មីសរុបចំនួន ០៣ នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ មានស្ត្រី ២នាក់ បុរស១នាក់ មានមួយចំនួន ឆ្លងកាត់ព្រំំដែនក្រុងប៉ោយប៉ែត និងខេត្តឧត្តមានជ័យ មានមួយចំនួនបានមកដល់កម្ពុជា តាំងពីថ្ងៃទី ១២ ខែ មករា និងមួយចំនួន មកដល់កម្ពុជានៅថ្ងៃទី ១៥ ខែមករា កន្លងទៅថ្មីៗនេះ។
ក្រសួងបញ្ជាក់ដែរថា ក្រសួងក៏បានព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ០៣ នាក់ បានជាសះស្បើយផងដែរ។
គិតត្រឹមថ្ងៃទី ១៧ មករា នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសបានកើនឡើង ដល់ ៤៣៩ ករណី ដែលមានអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៤ នាក់៕


អត្ថបទ៖មេឃខៀវ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់