Connect with us

សន្តិសុខសង្គម

សម្តេច ស ខេង ជំរុញឱ្យខេត្តព្រះសីហនុបង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបង្ក្រាបល្បែងខុសច្បាប់

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុបង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដើម្បីរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គមឱ្យបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី ៣១ ខែមីនា សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុ ត្រូវបង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវសហការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា និងបទល្មើសមិនប្រពៃណីនានា (Non-Traditional Crime) ដែលកំពុងមានការវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ។

សម្ដេចក្រឡាហោមបានបន្តថា ចំពោះអំពើជួញដូរមនុស្សត្រូវបានកំណត់យកខេត្តព្រះសីហនុ ជាគោលដៅនៃការស្រាវជ្រាវ លើពាក្យបណ្តឹងនានាដែលអះអាងថា មានការជួញដូរមនុស្ស ឬការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបានរកឃើញមុខសញ្ញាពាក់ព័ន្ធពាក្យបណ្តឹងទាំងនោះ ភាគច្រើននៅតាមទីតាំងល្បែងភ្នាល់អនឡាញខុសច្បាប់នានា។

សម្ដេចក្រឡាហោម បានណែនាំបន្ថែមដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មថែមទៀតនូវយុទ្ធនានា, បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់, ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ព្រមទាំងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដោយត្រូវសហការអនុវត្តការងារទាំងនេះឱ្យប្រកបដោយតម្លាភាព គណនេយ្យភាព និងមានការទទួលខុសត្រូវខ្ពស់ សំដៅរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពក្នុងសង្គមឱ្យបានល្អប្រសើរ, ពង្រឹងកិច្ចសហការគ្រប់គ្រងការចេញចូល និងសន្តិសុខតាមលំហសមុទ្រក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខិតខំជំរុញការអនុវតគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពផងដែរ។

លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស្វែងរកជនបរទេស ដែលបានប្តឹងចូលប្រព័ន្ធមជ្ឈមណ្ឌលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline១១៧), ផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម គួច ចំរើន , Hotline របស់ស្នងការដ្ឋាននគរបាលខេត្ត, សំណើរបស់ស្ថានទូត ឬស្ថានកុងស៊ុល ស្នើសុំឱ្យជួយសង្គ្រោះបានសរុបចំនួន ១៣៥ករណី, ស្វែងរកឃើញតាមបណ្តឹងសរុបចំនួន ៦០៦នាក់ ស្រី ១០០នាក់ ស្មើ ១២សញ្ជាតិ។

ជាមួយគ្នានវដែរបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បានចំនួន ២៩ករណី ឃាត់ខ្លួន ១៣៧នាក់ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១៥នាក់ ទៅសាលាដំបូងខេត្ត ធ្វើកិច្ចសន្យាអប់រំចំនួន ១២២នាក់។

លោក អភិបាលខេត្ត បានបេ្តជ្ញារួមគ្នាបន្តថែរក្សា ការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ខិតខំរួមគ្នារៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខែ្មរ ឆ្នាំថោះ ឱ្យប្រព្រឹត្តិទៅដោយរលូន និងសប្បាយរីករាយ ចូលរួមរក្សាសុវត្ថិភាពឱ្យបានទាំងស្រុង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡា ៣ប្រភេទរួមមាន កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។ ជាពិសេសធានាឱ្យការបោះឆ្នោតជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម