ព័ត៌មានជាតិ
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតនារីទៅប្រទេសកូរ៉េខាងត្បូង
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសពីដំណឹងអាហារូបករណ៍ Scranton Women’s Leadership Center ឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់និស្សិតនារីនៃសាកលវិទ្យាល័យ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង។

អាហារូបករណ៍ Scranton ជ្រើសរើសដោយមើលទៅលើនិស្សិតស្រីឆ្នាំទី២ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សាសិក្សា២០២២-២០២៣ ថ្នាក់បង់ថ្លៃ មិនមែនជានិស្សិតដែលទទួលបានអាហារូបករណ៍ ឬ ផ្តល់ការឧបត្ថម្ភពីស្ថាប័នផ្សេង។ និស្សិតត្រូវ មានពិន្ទុសិក្សាល្អ ដោយមាន GPA ចាប់ពី ៣.០០ ឡើងទៅ និងមានអាកប្បកិរិយា អត្តចរិតល្អ។ ចំពោះចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់សម្រាប់ធ្វើទំនាក់ទំនងផ្លូវការបាន។

នៅពេលដាក់ពាក្យ និស្សិតត្រូវភ្ជាប់មកជាមួយនូវជីវប្រវត្តិរូបសង្ខេប (Cover letter & CV) ១ច្បាប់។ ព្រឹតិ្តបត្រពិន្ទុច្បាប់ដើម ដែលបញ្ជាក់ពីពិន្ទុរាល់ឆមាស ១ច្បាប់ និងវិញ្ញាបនបត្របញ្ចាក់ការសិក្សាជាភាសាអង់គ្លេស ច្បាប់ដើម ១ច្បាប់ ព្រមទាំងឯកសារបញ្ចាក់ពីកម្រិតភាសាអង់គ្លេសចំនួន១ច្បាប់ផងដែរ។ និស្សិត ក៏តម្រូវឱ្យសរសេរសំណេរពណ៌នាអំពី “ខ្លួនឯងលើការសិក្សាក្នុងសាកលវិទ្យាល័យ រួមទាំងសមិទ្ធផលដែលសម្រេចបាន គម្រោង គោលដៅ និងការងារដែលនិស្សិតប្រាថ្នានាពេលអនាគត”។ ការសរសេរសំណេរនេះនេះ គឺយ៉ាងតិចណាស់៥០០ពាក្យ។
ចំពោះរបៀបដាក់ពាក្យអាហារូបករណ៍វិញ និស្សិតត្រូវយកឯកសារទាំងនោះ ទៅកាន់ការិយាល័យទំនាក់ទំនងអន្តរជាតិ នៅអគារA នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរៀងរាល់ម៉ោងធ្វើការ។ ផុតកំណត់ទទួលពាក្យថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ (ឬ អាចត្រូវពន្យាពេល)។ សម្រាប់ព័ត៌មានលម្អិតទាក់ទងជាមួយកម្មវិធីនេះ និស្សិតអាចទាក់ទងមកកាន់ ការិយាល័យទំនាក់ទំនងអន្តរជាតិ តាមរយៈហ្វេសប៊ុក International Relations Office-IRO ឬ តាមរយៈតេឡេក្រាម (@iro_rupp) រៀងរាល់ម៉ោងធ្វើការ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


