សន្តិសុខសង្គម
បទល្មើសនេសាទនៅក្នុងតំបន់អភិរក្សទួលចារ កើតមានឡើងមន្ត្រីជលផលមិនចំណាត់ការ
ប្រជានេសាទភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាតបានរាយការណ៍ និងបានបាញ់រូបភាពកាលពីថ្ងៃទី ១៨ ខែមេសា ឱ្យដឹងថា បទល្មើសនេសាទដាក់សម្រាស់ និងរបាំងចាប់ត្រីខុសច្បាប់កើតមានយ៉ាងអនាធិបតេយ្យនៅក្នុងតំប ន់អភិរក្សទួលចារ ក្នុងភូមិស្ទឹងស្ងួត ដែលលោក ជួន ផង់ ប្រធានសហគមន៍នេសាទ មិនខ្វាយខ្វល់ឡើយ ហើយមន្ត្រីជលផលទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចសង្កាត់នេសាទកំពង់ត្រឡាច ក៏មិនអើពើនោះដែរករណីនេះអ្នកណាទទួលខុសត្រូវ។

ករណីនេះប្រជានេសាទសំណូមពរលោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោក វន ស៊ីផា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកកំពង់ត្រឡាច មេត្តាជួយចំណាត់ការបង្ក្រាបផង។
ប្រជានេសាទក៏សំណូមពរផងដែរដល់លោកប្រធានមន្ទីរកសិកម្មខេត្តគួរតែបោះឆ្នោតជ្រើសរើសប្រធានសហគមន៍នេសាទស្ទឹងស្ងួតថ្មីព្រោះប្រធានសហគមន៍ចាស់លោក ជួន ផង់ គ្មានសមត្ថភាពការពារតំបន់អភិរក្សខាងលើនេះឡើយ គឺឃើញបទល្មើសនេសាទកើតមានទាំងវស្សា។

ជុំវិញករណីខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣ នេះបានឆ្លើយប្រាប់តាមទូរសព្ទថា បទល្មើសនៅចំណុចខាងលើនេះលោកបានបញ្ជារឱ្យសង្កាត់នេសាទកំពង់ត្រឡាច និងផ្នែកនេសាទកំពង់ប្រាសាទចុះបង្ក្រាបហើយកាលពីថ្ងៃទី ១៨ និង ១៩ ប៉ុន្តែមកដល់ពេលនេះលោកពុំទាន់ទទួលបានរបាយការណ៍នៅឡើយ។
គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីធ្លាប់បាបញ្ជាឱ្យអភិបាលខេត្តស្រុកចុះបង្ក្រាបបទល្មើសនេ សាទជាប្រចាំ ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យបទល្មើសកើតមានយ៉ាងអនាធិបតេយ្យនោះឡើយ។
តែបើបទល្មើសកើតមាននៅតំបន់ណា សមត្ថកិច្ច ឬអាជ្ញាធរនៅតំបន់នោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក៏អាចប្រឈមនឹងការដកចេញពីតំណែងផងដែរ៕

អត្ថបទ៖ ឈៀង ថារិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


