Connect with us

ព័ត៌មានជាតិ

លោកស្រី ដាំ ដារីនី ប្ដេជ្ញាពង្រឹងសមត្ថភាពកង ទ័ព ក្រោយឡើងជា​នាយឧត្ដមសេនីយ៍​

បានផុស

នៅ

ក្រោយការផ្ដល់ទំនុកចិត្ត និងបំពាក់ឋានន្តរស័ក្ដិជា​នាយឧត្ដមសេនីយ៍យោធា​នៃក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី បានប្ដេជ្ញាបម្រើជាតិមាតុភូមិដោយស្មោះត្រង់ និងចូលរួមពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែមេសានេះ យ៉ាងដូច្នេះថា៖ «ឆ្លើយតបនឹង​ការផ្ដល់ទំនុកចិត្ត និងការប្រគល់ឋានន្តរស័ក្ដិជា​នាយឧត្ដមសេនីយ៍​ នាងខ្ញុំសូម ប្តេជ្ញា​បម្រើជាតិមាតុភូមិប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ និងស្មារតីតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ»។ លោកស្រី ក៏នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ​ ដោយស្មោះត្រង់​ និងដើរតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។  

លោកស្រី ដាំ ដារីនី ​បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សតនៃកម្ពុជា ដែលទ្រង់សព្វព្រះរាជហឫទ័យប្រគល់ឋានន្តរស័ក្តិជា «នាយឧត្ដមសេនីយ៍» ដល់លោកស្រី។ លោកស្រី ក៏បានគោរពថ្លែងអំណរគុណ​ និងដឹងគុណដ៏ថ្លៃថ្លាបំផុតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដែលបានធ្វើពលីកម្ម​គ្រប់បែបយ៉ាងដោយយកជីវិតជាដើមទុន​ ដើម្បីនាំមកនូវសន្តិភាព​ និងការអភិវឌ្ឍជូនដល់ប្រទេសកម្ពុជា​។

ទន្ទឹមនេះដែរ រដ្ឋលេខាធិការរូបនេះ ក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់លោកស្រីក្នុងការអនុវត្តការងាររហូតមក។

គួរជម្រាបថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន៣រូប។ ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ គឺត្រូវបានបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ខណៈលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានបំពាក់ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម