ព័ត៌មានជាតិ
ស្គាល់តាមហ្វេសប៊ុក សង្ឃមួយអង្គលួចរួមភេទជាមួយក្មេងស្រីអាយុ១៥ឆ្នាំ នៅក្នុងបន្ទប់ទឹកវត្ត
ព្រះសង្ឃមួយអង្គ ត្រូវបានមន្ត្រីជំនាញចុះទៅធ្វើការផ្សឹកទាំងយប់ ព្រមទាំងបានបញ្ជូនខ្លួនទៅតុលាការផងដែរ បន្ទាប់ពីសង្ឃអង្គនេះ ហ៊ានដោះស្បង់ចីពរ រួមភេទជាមួយនិងអនីតិជន អាយុក្រោម១៥ឆ្នាំជាច្រើនលើកច្រើនសារ បន្ទាប់ពីមានការទំនាក់ទំនងស្នេហាជាមួយគ្នា តាមរយៈហ្វេសប៊ុករួចមក។

គួរបញ្ជាក់ថា ការចុះផ្សឹក និងឃាត់ខ្លួនព្រះសង្ឃមួយអង្គនេះ បានធ្វើឡើងក្រោយពីបានទទួលពាក្យបណ្តឹងរបស់អាណាព្យាបាល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧និង ២០នាទី ល្ងាច ដោយដើមបណ្តឹងមានឈ្មោះ លុយ ប៉ី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្រុមទី០៤ភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ដើមបណ្តឹងបានប្តឹងទៅលើព្រះសង្ឃមួយអង្គ ព្រះនាម វុនវេត ព្រះជន្ម២១វស្សា គង់នៅវត្តបឹងសំរោង ក្នុងភូមិសំរោង ឃុំល្វា ស្រុកបវេល ដែលបានរួមភេទជាមួយអនីតិជន(អាយុក្រោម១៥ឆ្នាំ) ឈ្មោះ ម ស ភ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា គឺបានប្រព្រឹត្តឡើងនៅក្នុងបន្ទប់ទឹកក្នុងទីអារាមតែម្តង កាលពីថ្ងៃទី៥ ខែ មករា វេលាម៉ោង១០ព្រឹក។


តាមការសារភពរបស់សង្ឃអង្គនេះ បានបញ្ជាក់ថា គឺបានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយក៏បានឆាតរកគ្នាតាំងពីចុងឆ្នាំ២០២០ មកម្ល៉េះ ដោយបានណាត់គ្នាមករួមភេទក្នុងបន្ទប់ទឹកនេះ ចំនួន៤លើក រួចមកហើយ។ បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនទៅការិយាល័យជំនាញខេត្តអនុវត្តបន្តតាមឋិតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


