ព័ត៌មានជាតិ
ក្រុមហ៊ុនមិត្តហ្វូនឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា
នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន វៀតធេល កម្ពុជា (មិត្តហ្វូន) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់មិត្តហ្វូន ដែលមានបំណងចែករំលែក អមដំណើរ និងនាំមកនូវគុណតម្លៃល្អដល់ប្រជាជន និងប្រទេសកម្ពុជា។

វត្តមានចូលរួមនៃពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ មានតំណាងក្រុមហ៊ុនមិត្តហ្វូន និងតំណាងកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំនៃដំណើរការអាជីវកម្ម ហើយយើងនិងបន្តឧបត្ថម្ភ និងអមដំណើរសកម្មភាពសហគមន៍ ជាច្រើនទៀតក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងកម្មវិធីឧបត្ថម្ភនេះ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានចែករំលែកថា៖ «ជាមួយនឹងទស្សន វិស្ស័យអាជីវកម្មដែលតែងតែផ្សារភ្ជាប់នឹងទំនួលខុសត្រូវសង្គម និងសហគមន៍ តាំងពីដើមដំបូងមក ពួកយើងបាន បង្ហាញយ៉ាងច្បាស់ថា យើងត្រូវនាំអ្វីដែលល្អបំផុតជូនប្រជាជនកម្ពុជា។ យើងត្រូវតែខិតខំ និងច្នៃប្រឌិត ជានិច្ចសម្រាប់ ប្រជាជនកម្ពុជា តាមរយៈផលិតផល សេវាកម្ម និងសកម្មភាពសហគមន៍។ សង្ឃឹមថា ជាមួយនឹងភាព ជាដៃគូរបស់ មិត្តហ្វូន វានឹងជួយមួយផ្នែកដល់កាកបាទក្រហម ដែលនាំមកនូវ គុណតម្លៃដ៏ ល្អដល់ ប្រទេសកម្ពុជា»។

ឆ្លើយតបនឹងមនោសញ្ចេតនារបស់ក្រុមហ៊ុនមិត្តហ្វូន ភាគីកាកបាទក្រហមបានទទួលស្គាល់ និងកោតសរសើរចំពោះការ គាំទ្ររបស់មិត្តហ្វូនចំពោះកាកបាទក្រហម។ ការគាំទ្ររបស់មិត្តហ្វូនក្នុងរយៈពេលជាច្រើន ឆ្នាំបានរួមចំណែកយ៉ាង សំខាន់ដល់ការងារសប្បុរសធម៌ និងសកម្មភាពសហគមន៍ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។ ទន្ទឹមនឹងនោះ ក៏បង្កើតលក្ខខណ្ឌឲ្យកាកបាទក្រហមមានថវិកាបន្ថែមទៀត ដើម្បីរៀបចំកម្មវិធីជាច្រើន ដើម្បីបម្រើប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសកម្ពុជា។
មិត្តហ្វូនគឺជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មដែលបានចូលរួមចំណែកច្រើនជាងគេរបស់រដ្ឋាភិបាលកម្ពុជាជាមួយនឹងចំនួនទឹកប្រាក់ជិត ១ ពាន់លានដុល្លារអាមេរិក។ ក្រៅពីការរួមចំណែកដល់កាកបាទក្រហម មិត្តហ្វូនក៏បានចូលរួមសកម្មភាពសង្គមជាច្រើនទៀតផងដែរ ដូចជាការជួយឧស្សាហ៍កម្មផ្នែកបច្ចេកវិទ្យា ឧបត្ថម្ភកីឡា សហគមន៍ និងសកម្មភាពជួយសង្គមជាមួយនឹងតួលេខច្រើនជាង 100 លានដុល្លារ។
ជាពិសេស មិត្តហ្វូនតែងតែបង្ហាញតួនាទីត្រួសត្រាយរបស់ខ្លួនក្នុងបម្លាស់ប្តូរឌីជីថលសម្រាប់រដ្ឋាភិបាល សហគមន៍ធុរកិច្ច និងសង្គមកម្ពុជា តាមរយៈការប្រឹក្សា គាំទ្រ និងអមដំណើររដ្ឋាភិបាល ធុរកិច្ច និងប្រជាជនកម្ពុជា ដើម្បីអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយឌីជីថល ដើម្បីបម្រើគ្រប់សកម្មភាពរបស់សង្គម៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


