មក​ដល់​ម៉ោង​នេះ សម្តេច​តេជោ និងនាយកុយ អាទិភាព​​ទទួល​ចាក់​វ៉ាក់សាំង​កូវីដ​មុន​គេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មក​ដល់​ម៉ោង​នេះ សម្តេច​តេជោ និងនាយកុយ អាទិភាព​​ទទួល​ចាក់​វ៉ាក់សាំង​កូវីដ​មុន​គេ

Published

on

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​នឹង​ប្រើប្រាស់​វ៉ាក់សាំង​របស់​ចិន ដើម្បី​​ចាក់បង្ការ​ការពារ​ការ​ឆ្លង​កូវីដ ១៩ ដល់​ពលរដ្ឋ​កម្ពុជា។ ទោះ​បី​មានការ​ប្រកាស​ជន​​ងាយ​រងគ្រោះ​ដូចជា​គ្រូពេទ្យ គ្រូ​បង្រៀន កងកម្លាំងប្រដាប់​អាវុធ សិល្បករសិល្បការិនីជាដើម​ នឹង​ទទួល​ការ​ចាក់​វាក់សាំង​បង្ការ​មុន​គេ តែ​មិន​ទាន់​មាន​ការ​ប្រកាស​ចំ​ឈ្មោះអ្នកណា​​នៅ​ឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​មុន​គេ រួម​ទាំង​បាន Comment តារា​កំប្លែង​ជើង​ចាស់​ម្នាក់​ទៀតគឺ​​នាយ កុយ ​គួរ​ទទួល​វ៉ាក់សាំង​មុនគេ​ក្នុង​ចំណោម​អ្នកទទួល​មុន​។ សម្តេច​មាន​ប្រសាសន៍​ថា ​លោក កុយ គួរ​ទទួល​វ៉ាក់សាំង​មុនគេ​ក្នុង​ចំណោម​អ្នកទទួល​មុន​។

នាយកុយ

តារា​កំប្លែង​នាយ កុយ ក៏​មិន​នឹកស្មាន​ដែរ ក្រោយ​ពេល​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ចុច​ចំ​ឈ្មោះ អ្នក​អាទិភាព​នឹង​ទទួ​ល​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ -១៩​មុនគេ​។

សម្តេ​ចតេជោ ហ៊ុន សែន​ លើក​មូលហេតុ​ដែល​សម្តេច​ស្ម័គ្រ​ចិត្ត​ទទួលការ​ចាក់វ៉ាក់សាំង​មុន​គេ ដើម្បី​បង្កើត​ជំនឿ​ចិត្ត​ដល់ពលរដ្ឋកម្ពុជា។

សម្តេច​បានប​ញ្ជាក់​ថា ដើម្បីបង្កើតជំនឿទុកចិត្តនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ សម្តេច​នឹង​ចាក់​វ៉ាក់សាំងលើកទីមួយនិងមុនគេតែម្តង។ សម្តេច​គូស​បញ្ជាក់​ថា សម្តេច​តែងតែ​ស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតា រាប់សិបឆ្នាំមកហើយ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលយកវ៉ាក់​សាំងកូវីដ​១៩ ចំនួន ១ លានដូសពីសាធារណរដ្ឋប្រជាមានិតចិន។រដ្ឋាភិបាលចិន បានផ្តល់វិភាគទានវ៉ាក់សាំងសម្រាប់មនុស្ស ៥០ ម៉ឺនាក់ ដើម្បីចាក់ដល់​ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។

បើ​តាម​លោក​ជំទាវ ឱ វ៉ាន់ឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅ​ព្រឹក​នេះ​ថា វ៉ាក់សាំង​របស់​ចិន នឹង​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​នៅ​អំឡុង​ខែ​កុម្ភៈ​នេះ ក្នុង​ដំណាក់​កាល​ដំបូង​ចំនួន ៣០ លាន​ដូស។

លោក​ជំទាវ​បញ្ជាក់​ថា វ៉ាក់សាំង​របស់ចិន​​មានប្រសិទ្ធិភាព​រហូត​ដល់ ៧៩ ភាគរយ និង​កំពុង​ត្រូវ​បាន​ប្រើប្រាស់​នៅ​តាមប្រទេស​ជា​ច្រើន​​ មាន​នៅ​អាមេរិក​ឡាទីន អាហ្វ្រីក អាស៊ី និង​អឺរ៉ុប ហើយ​មក​ដល់​ពេលនេះ​​ក៏​មិន​មាន​ប្រតិកម្មអី​ធ្ងន់ធ្ងរ​ដែរ។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​វ៉ាក់សាំង​កូវីដ​នឹង​យក​មក​ចាក់​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​លើ​ក្រុម​គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និង​ក្រុម​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services