ព័ត៌មានជាតិ
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
ប្អូនប្រុសរបស់លោក ស៊ន តារា គឺលោក ស៊ន សារ៉ាត់ បានអះអាងថា លោកនឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ ហើយមករួមរស់ជាមួយក្រុមគ្រួសារ និងប្រទេសជាតិ វិញ។

តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី ២៥ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញវីដេអូអមជាមួយលិខិតប្អូនប្រុសរបស់លោក ស៊ន តារា ដែលបានបញ្ជាក់អំពីការផ្ដាច់ទំនាក់ទំនងជាមួយបងប្រុសជាយូរណាស់មកហើយ។
លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញឡើងវិញនូវវីដេអូអំពីសម្ដីរបស់ឪពុក-ម្ដាយរបស់លោក ស៊ន តារា ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា «ខ្ញុំមិនចង់ឲ្យពួកគាត់ក្លាយជាជនរងគ្រោះ ដោយសារទង្វើក្មេងពាលនេះទេ ហើយក៏មិនយកពួកគាត់ធ្វើចំណាប់ខ្មាំងនោះដែរ»។
ប្អូនប្រុសរបស់លោក ស៊ន តារា គឺលោក ស៊ន សារ៉ាត់ បានចេញវីដេអូប្រមាណជា ២នាទី ដោយបានបញ្ជាក់ថា លោក បានផ្ដាច់ទំនាក់ទំនងជាមួយបងប្រុស គឺលោក ស៊ន តារា ជាយូរណាស់មកហើយ។
លោក ស៊ន សារ៉ាត់ បាននិយាយថា លោកពិតជាមានការសោកស្ដាយ នៅពេលដែលបងប្រុសរបស់លោកបានធ្វើសកម្មភាពវាយប្រហារ ជេរប្រមាថមកលើព្រះមហាក្សត្រ មកលើរដ្ឋាភិបាល មកលើសម្ដេច និងក្រុមគ្រួសាររបស់សម្ដេច។
លោកនិយាយបែបនេះថា «ខ្ញុំបានផ្ដាច់ទំនាក់ទំនងជាមួយបងប្រុសរបស់ខ្ញុំយូរមកហើយ ដោយសារតែខ្លាចប៉ះពាល់ទៅដល់វិជ្ជាជីវៈការងាររបស់ខ្ញុំ»។
តែយ៉ាងណាក៏ដោយ លោក ស៊ន សារ៉ាត់ បានប្ដេជ្ញាថា នឹងព្យាយាមពន្យល់ណែនាំបងប្រុសរបស់លោក ឲ្យបញ្ឈប់សកម្មភាពជេរប្រមាថព្រះមហាក្សត្រ រដ្ឋាភិបាល សម្ដេច និងក្រុមគ្រួសារ ក្រោយពីមានការផ្ដល់ឱកាសពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងនោះ លោក ស៊ន សារ៉ាត់ នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ ហើយមករួមរស់ជាមួយក្រុមគ្រួសារ និងប្រទេសជាតិវិញ៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៨ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៨ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


