ព័ត៌មានជាតិ
វិស័យឯកជនកម្ពុជា-ជប៉ុនជួបពិភាក្សាស្វែងរកធាតុចូលធ្វើសេចក្ដីព្រៀងសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចអាស៊ាន-ជប៉ុន
អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) និងវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) បានរៀបចំកិច្ចពិភាក្សាជាក្រុមរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ២១ សម្រាប់ក្រុមទី១ និងថ្ងៃទី ២៤ សម្រាប់ក្រុមទី ២។
កិច្ចពិភាក្សានេះផ្ដោតលើ វិស័យនវានុវត្តន៍ និងនិរន្តរភាពបៃតង ក្នុងគោលបំណងទទួលបានការរួមបញ្ចូលគ្នា និងសម្រាប់ចក្ខុវិស័យសហបង្កើតសេដ្ឋកិច្ចអាស៊ាន-ជប៉ុន និងការអនុវត្ត ដែលជាឱកាសល្អបំផុតសម្រាប់ការលើកកម្ពស់ការច្នៃប្រឌិត និងភាពជាសហគ្រិនក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។

ម្យ៉ាងទៀត ឧស្សាហកម្មបៃតង និងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានប្រមូលផ្ដុំក្រុមហ៊ុនបៃតងជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យមើលបញ្ហាប្រឈម និងបញ្ហាផ្សេងៗដែលប្រទេសជប៉ុន និងកម្ពុជាជួបប្រទះ។
ការពិភាក្សាជាក្រុមនេះ ក៏មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងតំណាងសមាគមនានា រួមមានសភាពាណិជ្ជកម្មកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា YEAC សមាគមសហ គ្រិនស្ត្រីកម្ពុជា សមាគមអតីតនិស្សិតជប៉ុននៅកម្ពុជា, សមាគមវាយនភណ្ឌ កាត់ដេរ និងស្បែក ជើងកម្ពុជា និងសហគ្រាសខ្មែរ ហើត្រូវបានប្រារព្ធឡើងដើម្បីរំលឹកខួបលើកទី ៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ក៏ដូចជាខួបលើកទី ៧០ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងជប៉ុន៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


