Connect with us

ព័ត៌មានជាតិ

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចេញសេចក្ដីប្រកាសព័ត៌មាន បន្ទាប់ពីមានមតិរិះគន់ និងគាំទ្រ

បានផុស

នៅ

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបន្ទាប់ពីបានឃើញការផ្តល់មតិ “Comments” ក្នុងបណ្ដាញព័ត៌មានសង្គម ដោយមានបុគ្គលខ្លះគាំទ្របញ្ចេញមតិក្នុងន័យស្ថាបនា និងបុគ្គលខ្លះទៀតបានបញ្ចេញមតិក្នុងន័យចំអក រិះគន់ និងចោទប្រកាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យគណៈកម្មការជាតិ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ បានបង្ក្រាប និងរឹបអូសឈើប្រភេទលេខ១សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន​០៧​គ្រឿង​ គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។ ជាមួយគ្នានេះដែរបានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី។

គណៈកម្មការជាតិបញ្ជាក់ថា កិច្ចការងារជាប្រចាំក្នុងការក្តាប់ព័ត៌មានស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រៃឈើ គឺថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទទួលខុសត្រូវក្នុងនាមជាសមាជិកនៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់។ ក្នុងករណីខ្វះកម្លាំង ខ្វះមធ្យោបាយ ថ្នាក់ខេត្តអាចស្នើសុំមកគណៈកម្មការជាតិ គឺថ្នាក់ជាតិ នឹងផ្តល់កម្លាំងមធ្យោបាយចុះទៅសហការបង្ក្រាបភ្លាម។ ប៉ុន្តែករណីបទល្មើសជាក់ស្តែង កាលពីយប់ថ្ងៃទី២៤ ខែមេសា មិនមានសេចក្តីរាយការណ៍ ឬការស្នើសុំកម្លាំង មធ្យោបាយពីថ្នាក់ខេត្ត ក្រុង ស្រុក មកថ្នាក់ជាតិនោះទេ គឺថ្នាក់ជាតិទទួលព័ត៌មានច្បាស់ការណ៍ពីជំនាញស្រាវជ្រាវព័ត៌មាន ទើបឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទទួលភារកិច្ចពីប្រមុខរាជរដ្ឋាភិបាល សម្រេចបញ្ជាកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបភ្លាមដោយផ្ទាល់ ដោយមិនចាំបាច់ជូនដំណឹងទៅថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីរក្សាការសម្ងាត់ក្នុងការបង្ក្រាបឱ្យមានប្រសិទ្ធភាព។

គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋល្អ និងអ្នកសារព័ត៌មាន ហើយក៏សូមអំពាវនាវបន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើនេះ ទៅដល់អាជ្ញាធរដែនដី ជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ដើម្បីរក្សាការពារព្រៃឈើឱ្យបានគង់វង្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម