លទ្ធផល​ពី​​ប៉ាស្ទ័រ បញ្ជាក់មាន​អ្នក​ឆ្លងកូវីដ​ ០៧ នាក់​ទៀត នៅ​ព្រឹកនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លទ្ធផល​ពី​​ប៉ាស្ទ័រ បញ្ជាក់មាន​អ្នក​ឆ្លងកូវីដ​ ០៧ នាក់​ទៀត នៅ​ព្រឹកនេះ

Published

on

វិទ្យាស្ថាន​ប៉ាស្ទ័រ​បានបញ្ជាក់ វិជ្ជមាន​អ្នក​ឆ្លងកូវីដថ្មី​ ០៧ នាក់ ទៀត ជាពលករមក​ពី​ថៃ។ ជាមួយ​គ្នា​នេះ ក៏​មាន​អ្នក​ជា​សះស្បើយ​ចំនួន​ ០៦ នាក់ បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​​។

គិត​ត្រឹម​ព្រឹកថ្ងៃ ២០ មករា ២០២០ ពលករ​ដែល​វិលត្រឡប់មកពីថៃ​ចំនួន ៧៧ នាក់ ឆ្លង​កូវីដ ១៩ និង ២៨ នាក់​បាន​ជាសះ​ស្បើយវិលទៅ​លំនៅដ្ឋាន​វិញ។

រដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​ឲ្យ​អាជ្ញាធរ​គ្រប់​ច្រក​តាមព្រំដែន ត្រូវ​ពង្រឹងសន្តិសុខ គ្រប់គ្រង​លំហូរ​ពលករ ត្រូវ​ឆែក​សុខភាព ធ្វើ​តេស្ត​សំណាក និង​ត្រូវ​ចត្តាឡីស័ក​ឲ្យ​គ្រប់ ១៤ ថ្ងៃ​ជា​ចំបាច់ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ក្នុង​ប្រទេស។

ការ​ផ្ទុះ​ឆ្លង​​កូវីដ​ក្នុង​ប្រទេសថៃ បាន​ធ្វើ​ឲ្យ​លំហូរ​ពលករ​បាន​សម្រុក​ចូល​ក្នុង​ប្រទេស​វិញ​។ រដ្ឋមន្រ្តី​ក្រសួងការងារ បាន​ធ្វើ​ការអំពាវនា​វដល់​ពលករដែលរស់នៅនិងធ្វើការនៅប្រទេសថៃ សូមរក្សានៅការរស់នៅទីនោះបន្តទៀត និងកុំទាន់ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីកុំឱ្យមានការចម្លងជំងឺកូវីដ-១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងឆ្លងចូលសហគមន៍។

ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ នេះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹងនិយោជក និងពលករបរទេស ដែលបានកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះទេ ផ្ទុយទៅវិញ បងប្អូនពលករដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ឬមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ គឺប្រឈមនឹងហានិភ័យខ្ពស់ ពីការឃាត់ខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងប្រឈមនឹងលទ្ធភាពឆ្លងជំងឺកូវីដ-១៩ ខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរវិលត្រឡប់នេះ។

ឯកឧត្តម អ៊ិត សំហេង បានបន្តទៀតថា ចំពោះបងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសថៃមេត្តារក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយកន្លែង ដោយពុំទាន់ចាំបាច់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតវិញនោះទេ ហើយបងប្អូនពលករទាំងអស់សូមជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ9 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ9 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ10 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ10 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services