ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត៖ បំណងធំរបស់ សម្តេចតេជោ គឺនិស្សិតបញ្ចប់ការសិក្សាជោគជ័យ
បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បំណងប្រាថ្នាធំបំផុតរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប គឺការបញ្ចប់ការសិក្សាដោយជោគជ័យ ដើម្បីអាចកសាងអនាគតមួយច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តព្រះសីហនុ រួមជាមួយនឹងការអបអរសាទរចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន ៣៥៩ នាក់ នាឱកាសនោះ។

ទន្ទឹមនឹងនេះ ឯកឧត្តម បណ្ឌិត មានប្រសាសន៍ថា ការផ្ដល់អាហារូបករណ៍ពីសាកលវិទ្យាល័យនានា ជាកាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លា ក្នុងចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការកសាងនូវពន្លកអនាគតច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់មួយសម្រាប់ពួកគេ តាមរយៈការទទួលបានឱកាសចាប់យកអាជីពការងារល្អប្រសើរនៅពេលបញ្ចប់ការសិក្សា ដោយនេះគឺជាបំណងប្រាថ្នាធំបំផុតរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប។

ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សានៅខេត្តព្រះសីហនុ រួមមាន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME), វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ (PIP) និង វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន (PCCFPI) ដែលតែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រជាន់ខ្ពស់ ជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។

ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែក និងផ្តាំផ្ញើនូវទស្សនាទានអំពីផ្នត់គំនិត និងទម្លាប់នៃការកសាងអភិវឌ្ឍខ្លួន ដែលនិស្សិតម្នាក់ៗគួរប្រកាន់ខ្ជាប់ ដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សា និងអាជីពការងារ៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


