Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សិង្ហបុរី អបអរសាទរកម្ពុជា ដែលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងអស្ចារ្យ និងមានភាពរលូនល្អ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់របស់ប្រទេសសិង្ហបុរី បានអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ បានយ៉ាងអស្ចារ្យ និងមានភាពរលូនល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអបអរសាទរនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឲ្យលោក Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោក Teo Chee Hean បានគោរពអបអរសាទរចំពោះសម្ដេចតេជោ ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ បានយ៉ាងអស្ចារ្យ យ៉ាងជោគជ័យ និងមានភាពរលូនល្អ។ លោកថា កីឡាករ-កីឡាការនី និងអ្នកមកចូលរួមទទួលបាននូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ហើយលោកក៏បានសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោផងដែរ ចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ។

ព្រមទាំងបានដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យ។ លោកទេសរដ្ឋមន្ត្រី Teo Chee Hean ក៏បានគោរពជូនសម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យឈានឡើងមួយកម្រិតទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានបញ្ជូនកីឡាករ-កីឡាការនី មកប្រកួតស៊ីហ្គេមនៅកម្ពុជាដែលញាំឲ្យព្រឹត្តិការណ៍នេះនៅកម្ពុជា កាន់តែអធិកអធម ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលសិង្ហបុរីដែលបានគាំទ្រកម្ពុជា ក្នុងឱកាសដែលកម្ពុជារៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីពេលថ្មីៗកន្លងទៅនេះ។

ពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីឲ្យឈានឡើងមួយកម្រិតទៀតនោះ សម្ដេច​តេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យភាគីទាំងពីរ ពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សរណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសនៅលើវិស័យនៅលើវិស័យថាមពល និងវិស័យទីផ្សារកាបូន។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យមានការពិនិត្យមើលលទ្ធភាព ក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត ដែលអាចធ្វើទៅបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម