ព័ត៌មានជាតិ
ខេត្តស្វាយរៀងមានប្រភពទឹកធំៗ ៣ ទីតាំង សម្រាប់ពលរដ្ឋធ្វើកសិកម្ម
វិស័យកសិកម្ម នៅក្នុងខេត្តស្វាយរៀង បានក្លាយទៅជាវិស័យមួយដ៏សំខាន់ និងមានសក្ដានុពលក្នុងចំណោមវិស័យអាទិភាពនានា។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំផ្នែកវិស័យកសិកម្មក៏ដូចជាដំណាំកសិផល ខេត្តស្វាយរៀងមានប្រភពសក្ដានុពលធនធានទឹកសំខាន់ធំៗ ចំនួន ៣កន្លែង ដែលបម្រើដល់ការប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មដល់ប្រជាពលរដ្ឋទូទាំងខេត្ត គួបផ្សំទាំង ព្រែក អូរ ប្រឡាយ ជាច្រើនកន្លែងទៀតផងដែរ។

យោងតាមរបាយការណ៍ស្តីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្តស្វាយរៀង» វិស័យកសិកម្មក្នុងខេត្តអាចរីកចម្រើនទៅបាន ត្រូវមានការពឹងផ្អែកលើប្រព័ន្ធធារាសាស្ត្រ នៃការផ្គត់ផ្គង់ទឹកជាចម្បងផងដែរ។ ដោយហេតុថាវិស័យកសិកម្ម ជាវិស័យអាទិភាពមួយក្នុងខេត្ត ដូច្នេះរដ្ឋបាលខេត្តបានគិតគូរយ៉ាងច្បាស់ពីចំណុចនេះ ហើយដើម្បីអាចឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ ខេត្តមានប្រភពសក្ដានុពលធនធានទឹកសំខាន់ធំៗ ៣កន្លែងដូចជា ទន្លេកំពង់ត្រាច ស្ថិតនៅស្រុករមាសហែក, ទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង និងព្រែកព្រំដែនកម្ពុជា-វៀតណាម ជាដើម ដែលជាកន្លែងផ្ដល់ប្រភពទឹក គ្រប់រដូវនីមួយៗដល់ពលរដ្ឋ។
លើសពីនេះ ក្រៅពីប្រភពទឹកធំៗទាំង ៣កន្លែង នៅទូទាំងខេត្តស្វាយរៀង ក៏នៅមានប្រព័ន្ធធារាសាស្ត្រសរុបប្រមាណជា ៣៥ ដែលមានប្រព័ន្ធធារាសាស្ត្រតូចចំនួន ០២, ប្រព័ន្ធធារាសាស្ត្រធំចំនួន ០៦ និងមធ្យមមាន ២៧ប្រព័ន្ធ។
ជាក់ស្ដែង ប្រព័ន្ធធារាសាស្ត្រទាំង ៣៥នេះ គិតត្រឹមឆ្នាំ២០២២ មានលទ្ធភាពស្រោចស្រពទៅលើផ្ទៃដីស្រូវប្រាំងប្រមាណ ២១.២០៦ ហិតា, ស្រូវវស្សា ៦៧.៥៧៩ហិតា ស្មើនឹង ៤៧.២៣% ធៀបឆ្នាំ២០១៨ ខុសគ្នា ១២.០៨% ហើយបច្ចុប្បន្ន រដ្ឋបាលខេត្ត ក៏កំពុងស្ថាបនា និងជួសជុលប្រព័ន្ធធារាសាស្ត្រ នៅក្នុងខេត្តបន្ថែមទៀតទៅតាមក្រុងស្រុកនីមួយៗ។


គួរបញ្ជាក់ផងថា នៅទូទាំងខេត្តស្វាយរៀង មានផ្ទៃដីដាំដំណាំកសិកម្មសរុបប្រមាណ ២០៥.៤៧៦ហិតា ក្នុងនោះផ្ទៃដីផលិតកម្មដំណាំស្រូវ ១១៨.០០០ហិតា(ស្រូវវស្សា ១៦៧.៥០០ហិតា និងស្រូវប្រាំង ២០.៥០០ហិតា) និងដំណាំរួមផ្សំ កសិ-ឧស្សាហកម្ម សរុប ១៧.៤៧៦ហិតា(ដំណាំគ្រប់ប្រភេទ ៤.៣២៧ហិតា ផ្ទៃដីដំណាំកៅស៊ូជាលក្ខណៈគ្រួសារចំនួន ២.៣០២ហិតា ផ្ទៃដីដំណាំអំពៅ ស្ករ ៤.៧៥៩ហិតា និងដំឡូងមី ៦.០៨៨ហិតា ផងដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


