Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំ​២០២១​នេះ ករណី​គ្រឿង ញៀន​នៅ​ខេត្ត​តា​កែវ​ហាក់​កំរើក​ឡើងវិញ​

បានផុស

នៅ

​សប្តាហ៍​ទី​៣​ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ ករណី​គ្រឿងញៀន​ហាក់​កំរើក​ឡើងវិញ ​ដោយ​ជនសង្ស័យ​ពាក់ព័ន្ធ​មិនតិច​នោះទេ​ ដែល​ប៉ូលីស​តាម​បណ្តា​ស្រុក​នីមួយៗ ​ចាប់​បញ្ជូន​មក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្តតាកែវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ ក្នុងការ​រក្សាសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ពិសេស​អនុវត្ត​ឲ្យ​បាន​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព សមត្ថកិច្ចជំនាញ​នៃ​អធិការដ្ឋាន​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១០​នៃ​ខេត្តតាកែវ​បានរឹតបណ្តឹង​បន្ថែមទៀត​ នូវ​ការអនុវត្ត​តួនាទី​តាម​ជំនាញ​របស់ខ្លួន ក្នុងនោះ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ករណី​គ្រឿងញៀន​ហាក់​កំរើក​ឡើងវិញ ដោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទទួល​ជនសង្ស័យ​បាន​៥​នាក់​យកមក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។

ជនសង្ស័យ​ទាំងនោះ​មាន​៖ ស្រុក​គីរីវង់​ចាប់បាន​២​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់។ស្រុក​ទ្រាំ​មាន​១​ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់។និងស្រុកព្រៃកប្បាស១ករណី ឃាត់​ខ្លួនបានម្នាក់​។​​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ទាំងអស់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​ទទួល​និង​កសាង​សំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម