ព័ត៌មានជាតិ
នៅសល់មួយភូមិទៀត ខេត្តកែបនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធគ្រប់ភូមិទូទាំងខេត្ត
អាជ្ញាធរខេត្តកែបបានដាក់ទិសដៅ ក្នុងការបញ្ចប់ការចុះដីធ្លីជាប្រព័ន្ធនៅក្នុងខេត្តឲ្យបញ្ចប់ ១០០% នៅឆ្នាំ ២០២៣។ ការអះអាងនេះធ្វើឡើងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តកាលពីសប្តាហ៍មុននេះ។
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅខេត្តកែបសឹងតែបញ្ចប់គ្រប់ភូមិ នៅសល់តែមួយភូមិទៀតនឹងបញ្ចប់ទាំងស្រុង។ រដ្ឋបាលខេត្តនឹងជំរុញធ្វើយ៉ាងម៉េចឲ្យការចុះបញ្ជីដីធ្លីទូទាំងខេត្តឲ្យបញ្ចប់ ១០០% នៅឆ្នាំ ២០២៣។

ទាក់ទងការគ្រប់គ្រងដីធ្លីទូទាំងខេត្ត លោកអភិបាលខេត្តបានឲ្យដឹងថា បានរៀបចំការប្រើប្រាស់ដីធ្លីគ្រប់ភូមិ និងរៀបចំការធ្វើប្លង់គោលអភិវឌ្ឍនៅក្រុងកែប និងស្រុកដំណាក់ចង្អើរបញ្ចប់ ១០០%។
ដោយឡែកការគ្រប់គ្រងផ្នែកសំណង់អាជ្ញាធរក៏មានការប្រុងប្រយ័ត្នខ្ពស់លើការចេញច្បាប់អនុញ្ញាត ក្រោយព្រឹត្តិការណ៍បាក់រលំអគារនៅដើមឆ្នាំ ២០២០ ដើម្បីសុវត្ថិភាពដល់ពលរដ្ឋ។

បន្ថែមពីនេះលោកអភិបាលខេត្តកែបបានបញ្ជាក់ទាក់ទងការផ្តល់ការវិនិយោគលើវិស័យអចនទ្រព្យដូចជាគម្រោងវិនិយោគពុះដីឡូត៍ ក៏ត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ គោលបំណងដើម្បីការពារកុំឲ្យមានអ្នកវិនិយោគខ្លះដែលមិនស្មោះត្រង់ មកវិនិយោគបោកប្រាស់ប្រជាពលរដ្ឋដែលនាំឲ្យខាតពេលវេលា ខាតថវិកា និងប៉ះពាល់ផលប្រយោជន៍របស់ពលរដ្ឋ។
ខេត្តកែបមានផ្ទៃដីទំហំត្រឹម ១៨៧,២៤ គីឡូម៉ែត្រការ៉េ ដោយបែងចែកជាក្រុង ០១ ស្រុក ០១ មាន ០២ ឃុំ ០៣ សង្កាត់ និង១៨ ភូមិ និងមានពលរដ្ឋជាង ៤ ម៉ឺននាក់។
ខេត្តកែបមានអំណោយផលដល់វិស័យទេសចរណ៍ក្នុងនោះមានឆ្នេរសមុទ្រ មានកោះ មានព្រៃកោងកាងនិងសក្តានុពលធនធានធម្មជាតិដែលទាក់ទាញដល់អ្នកទេសចរ។ រាជរដ្ឋាភិបាលបានកំណត់គោលដៅយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ខេត្តកែប ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់និងពិភពលោក៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


