ព័ត៌មានជាតិ
ក្រសួងអប់រំ លើកកម្ពស់វិធីសាស្រ្តរៀនក្នុងបរិបទឌីជីថល នៅកម្រិតទុតិយភូមិ
ក្នុងគោលដៅគាំទ្រដល់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយុទ្ធនាការតាមកម្រិតវិទ្យាល័យ ក្នុងកម្មវិធី “លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ” ដោយការជួបផ្ទាល់ជាមួយសិស្សានុសិស្សនៅថ្នាក់ទី១០ ដល់ ទី១២។

នៅក្នុងកម្មវិធីនេះ យុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានផ្តល់ការបណ្តុះបណ្តាលចំពោះតំណាងសិស្សថ្នាក់ទី១០ ដល់ ទី១២ នៅតាមវិទ្យាល័យ ដើម្បីឱ្យសិស្សតំណាងថ្នាក់ទាំងនោះអាចបន្តផ្សព្វផ្សាយទៅកាន់មិត្តភក្តិនៅក្នុងថ្នាក់ ទាក់ទងនឹង៖

១. ការស្វែងយល់ពីវិធីសាស្រ្តរៀន (Learning how to learn) ដែលមានន័យថា សិស្សានុសិស្សម្នាក់ៗអាចស្វែងរកឃើញវិធីសាស្រ្តរៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជាវិធីសាស្រ្តរៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន

២. ការរៀនដោយស៊ីជម្រៅ (Enrichment Learning) ដោយប្រើប្រាស់ធនធានសិក្សាចំរុះ ដែលមានន័យថា សិស្សានុសិស្សអាចចេះប្រើប្រាស់ធនធានសិក្សាដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដើម្បីបំពេញបន្ថែមទៅលើការរៀននៅក្នុងថ្នាក់ជាមួយគ្រូ

៣. ការរៀនតាមបែបពន្លឿន (Accelerated Learning) សម្រាប់សិស្សថ្នាក់ទី១២ ដែលមានលទ្ធផលនៃការសិក្សានៅទាប ហើយអាចរៀនបំប៉នសមត្ថភាពបន្ថែមដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

គួរបញ្ជាក់ថា យុទ្ធនាការតាមកម្រិតវិទ្យាល័យ បានចាប់ផ្តើមអនុវត្តជាលើកដំបូងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ នៅវិទ្យាល័យហ៊ុនសែនបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ហើយនឹងបន្តទៅកាន់វិទ្យាល័យគោលដៅមួយចំនួនទៀត នៅខេត្តកំពង់ធំ កំពង់ចាម និងរាជធានីភ្នំពេញ។ គណៈនាយកនៃវិទ្យាល័យរដ្ឋនិងឯកជន ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះ អាចទាក់ទងដោយផ្ទាល់មកកាន់ បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតេឡេក្រាម 077586886 ឬតាមអ៊ីម៉េល [email protected] ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


