ព័ត៌មានជាតិ
គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញ ដល់អតិថិជនជាង៤ពាន់លានដុល្លារ
តាមរបាយការណ៍របស់ធនគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២០ កន្លងទៅនេះ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្ដល់ការអនុគ្រោះដល់អ្នកខ្ចីតាមរយៈការរៀបចំឥណទានឡើងវិញ បានចំនួន២៨៥០៧៤គណនីស្នើនឹង១៦៨២៦.៣ប៊ីលានរៀលស្មើ៤១៥៦.៧លានដុល្លារអាមេរិក។

ក្នុងនោះគ្រឹះស្ថានធនាគារ បានផ្ដល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់តាមរយៈការរៀបចំឥណទានឡើងវិញចំនួន៤៣២៩១គណនីស្មើនឹង១២២១៤,៩ ប៊ីលានរៀលស្មើ៣០១៧,៥លានដុល្លារអាមេរិក ដោយក្នុងនោះវិស័យទេសចរណ៍ ចំនួន៤២៥៨គណនីស្មើនឹង៣២៥២,៨ប៊ីលានរៀលស្មើ៨០៣,៦លានដុល្លារអាមេរិក។ វិស័យកាត់ដេរ ចំនួន២៣៩២គណនីស្មើនឹង១៧៤,៦ប៊ីលានរៀលស្មើ៤៣,១លានដុល្លារ ។វិស័យសំណង់ ចំនួន៧៥៧០គណនីស្មើនឹង១៩៣០,៧ប៊ីលានរៀលស្មើ៤៧៧លានដុល្លារ។ វិស័យដឹកជញ្ជូននិងឡីជីស្ទីក ចំនួន២៨៩៣គណនីស្មើនឹង៤៨៨,២គណនីស្មើ១២០,៦លានដុល្លារ និងវិស័យផ្សេងៗចំនួន២២៦១៧៨គណនីស្មើនឹង៦៣៦៨,៦ប៊ីលានរៀលស្មើ១៥៧៣,៣លានដុល្លារ។

តាមរបាយការណ៍របស់ធនាគារជាតិ ដដែលបានបង្ហាញទៀតថា ដោយឡែកសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញនៅឆ្នាំ២០២០ បានផ្ដល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់តាមរយៈការរៀបចំឥណទានឡើងវិញចំនួន២៤១៧៨៣គណនីស្មើនឹង៤៦១១,៤ប៊ីលានរៀលស្មើ១១៣៩,២លានដុល្លារ ក្នុងនោះវិស័យទេសចរណ៍ចំនួន២១៥០៨ គណនីស្មើនឹង៤៨៣,៥ប៊ីលានរៀលស្មើ១១២លានដុល្លារអាមេរិក។ វិស័យកាត់ដេរ ចំនួន៧២៩៩៥គណនីស្មើនឹង៧២១,៦ប៊ីលានរៀលស្មើ១៧៨,៣លានដុល្លារ។វិ ស័យសំណង់ ចំនួន១៤០៥គណនីស្មើនឹង៤៧៥,១ប៊ីលានរៀលស្មើ១១៧,៤លានដុល្លារ។ វិស័យដឹកជញ្ជូននិងឡីជីស្ទីក ចំនួន១១១៩៤គណនីស្មើនឹង៣៧០,៣ប៊ីលានរៀលស្មើ៩១,៥លានដុល្លារ និងវិស័យផ្សេងៗចំនួន១២២០៣៥គណនីស្មើនឹង២៥៩០,៨ប៊ី លានរៀលស្មើ៦៤០លានដុល្លារ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត នឹងបើកដំណើរការនៅចុងឆ្នាំ២០២១
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


