ព័ត៌មានជាតិ
សាស្រ្តាចារ្យ ឡុង បូរិន្ទ ចែករំលែកចំណុចគន្លឹះបី ផ្តោតខ្លាំងលើការសិក្សាផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ
លោកសាស្រ្តាចារ្យ ឡុង បូរិន្ទ ទីប្រឹក្សាមជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព នៃវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានធ្វើការចែករំលែកតាមរយៈបទបង្ហាញនូវការរុករកស្រាវជ្រាវទៅលើបរិបទនៃការសិក្សាជំនាញវិជ្ជាជីវៈ ជាពិសេសផ្តោតខ្លាំងលើការសិក្សាផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ កាលពីថ្ងៃទី ២៣ ឧសភា។

តាមរយៈសន្និសីទសារព័ត៌មាន ដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត លោកសាស្រ្តាចារ្យ ឡុង បូរិន្ទ បានចែករំលែកនូវចំណុចបី សំខាន់ៗ រួមមាន៖ ទី១. ការយល់ដឹងនូវរបត់គំហើញនៃការអប់រំនៅក្នុងយុគសម័យថ្មី បច្ចេកទេសថ្មី ដើម្បីឱ្យការសិក្សាមានប្រសិទ្ធភាពជាងមុន រួមបញ្ចូលជាមួយការបត់បែននៃការសិក្សា, ទី២. អំពីតម្រូវការរបស់និយោជក, និងទី៣. ការធ្វើសមាហរន្តកម្មរួមរវាងចំណុចទី១ និងទី២។
នៅក្នុងការបត់បែននៃការសិក្សាលោកសាស្រ្តាចារ្យ បានលើកឡើងចំណុចមួយចំនួនទៀតទាក់ទងនឹងវិធីសាស្ត្រថ្មី ក្នុងការបង្រៀនថ្ងៃទី១ ត្រូវចេះថ្ងៃទី១, ប៉ុន្តែនៅក្នុងទិដ្ឋភាពថ្មីនេះ ខ្លឹមសារបង្រៀនថ្ងៃទី១ អាចចេះនៅក្នុងថ្ងៃទី១ ឬថ្ងៃទី២ ឬក៏អាចថ្ងៃទី៣ក៏បាន ឱ្យតែសិក្ខាកាមផ្ញើកិច្ចការ ដែលគ្រូដាក់ឱ្យត្រឹមថ្ងៃទី៥ ហើយនៅក្នុងវិធីសាស្ត្រថ្មីនេះ ទាល់តែមានការចូលរួមពីបច្ចេកវិទ្យា Learning Management System (LMS) និងវិធីសាស្រ្តផ្សេងៗ ដើម្បីគាំទ្រ។

លោកសាស្រ្តាចារ្យ ឡុង បូរិន្ទ បានលើកឡើងទៀតថា កត្តានេះគឺសំខាន់ដោយសាររបៀបរបបនៃការរៀនសូត្ររបស់មនុស្សអាចមានលក្ខណៈខុសៗគ្នា អ្នកខ្លះចាប់បានលឿនអ្នកខ្លះចាប់បានយឺត ប៉ុន្តែពួកគេនៅតែអាចផ្ញើកិច្ចការទាន់ពេលវេលា។ លោកថ្លែងដូច្នេះថា«យើងមានឯកសារ យើងមានបច្ចេកវិទ្យាផ្សេងៗ ដើម្បីឱ្យកូនសិស្សគាត់អាចសិក្សាខ្លួនឯងទៅតាមពេលវេលារវល់ឬមិនរវល់ ចាប់បានលឿនឬចាប់បានយឺត ទៅតាមការសិក្សារបស់គាត់, ទាំងនេះជានិន្នាការសិក្សារបៀបថ្មី ដែលការសិក្សាត្រូវបង្កភាពងាយស្រួលច្រើនជាងមុន ដើម្បីឱ្យអ្នកសិក្សាទទួលបានចំណេះដឹងឆាប់រហ័ស និងមានប្រសិទ្ធភាព ហើយសិក្សាប្រកបដោយការស្រឡាញ់ពេញចិត្ត»។
ចំណែកចំណុចទី២ លោកសាស្រ្តាចារ្យ ឡុង បូរិន្ទ បានលើកឡើងថា ការសិក្សាឬការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈធ្វើយ៉ាងណាឱ្យឆ្លើយតបទៅតាមតម្រូវការរបស់និយោជក ដូច្នេះការយល់ដឹងនៃរបបគំហើញថ្មី និងការយល់ដឹងនៃនិន្នាការថ្មីរបស់និយោជកពិតជាមានសារៈសំខាន់។ លោកសាស្ត្រាចារ្យក៏បានបង្ហាញទៅលើផ្នែកធនធានមនុស្សក្នុងអាជីវកម្ម ក៏ដូចជាក្រុមហ៊ុនតែងតែមានផ្នែកធនធានមនុស្សដែលមានភារកិច្ចមើលទៅលើការវាយតម្លៃ ការវាស់ស្ទង់សមត្ថភាព និងការអភិវឌ្ឍបុគ្គលិក។ លោកបន្ថែមថា និន្នាការបស់និយោជកតែងតែចង់វិនិយោគជាមួយបុគ្គលិក ក្នុងវគ្គខ្លីៗ ដែលអាចឱ្យបុគ្គលិកមានជំនាញធ្វើការបំពេញការងារឱ្យមានប្រសិទ្ធភាពល្អច្រើនជាងមុន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃរបត់សង្គម និងការប្រែប្រួលនៃរបត់អាជីវកម្មផងដែរ។

ដោយឡែក នៅក្នុងចំណុចសមាហរន្តកម្មរួម នៅចំណុចទី១ និងទី២ខាងលើ លោកសាស្រ្តាចារ្យ បានធ្វើបទបង្ហាញថា កត្តាដែលសំខាន់រួមគ្នាមួយគឺពេលវេលា។ ការវិនិយោគពេលវេលាសមរម្យមួយ ដើម្បីរៀននូវវិជ្ជាជីវៈ មិនថា វគ្គខ្លី ឬវែង គឺធ្វើយ៉ាងណាឱ្យសមប្រកបតាមពេលវេលាដែលអ្នកសិក្សាចង់បាន ពោលគឺរយៈពេលខ្លីអាចសម្រេចបានគោលដៅខ្ពស់ មិនថាគោលដៅអាជីពការងារក្តី និងគោលដៅផែនការជីវិតក្តី។ នៅក្នុងនោះលោកសាស្ត្រាចារ្យបានបង្ហាញទិដ្ឋភាពសំខាន់មួយគឺនៅក្នុងការបរិបទនៃការសិក្សាជំនាញវិជ្ជាជីវៈលោកបានប្រៀបធៀបការសិក្សាពីមុន, ប្រៀបដូចទឹកហូរពីទីខ្ពស់មកទីទាប ពោលគឺការសិក្សាពីមុន គ្រូដើរតួសំខាន់ក្នុងការហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំរុញលើកទឹកចិត្តស្មារតីអ្នកសិក្សា ប៉ុន្តែនៅពេលបច្ចុប្បន្នតួនាទីគ្រូ គឺមានការប្រែប្រួលបន្តិច ដោយសារតែនៅក្នុងពេលបច្ចុប្បន្ន អ្នកសិក្សាគឺត្រូវតែមានស្មារតីលើកទឹកចិត្តបណ្តុះបណ្តាលឱ្យបានច្រើន ពោលគឺស្មារតីនៃការលើកទឹកចិត្ត គឺកើតចេញពីអ្នកសិក្សាផ្ទាល់ដោយប្រើសមីកា៦០ និង៤០។ តួនាទីរបស់គ្រូក្នុងពេលបច្ចុប្បន្នក្នុងបរិបទបង្រៀនជំនាញវិជ្ជាជីវៈ គឺគ្រូដើរតួ៦០ភាគរយ ជាអ្នកបង្ហាញផ្លូវ ប្រសើរជាងអ្នកដែលដឹកដៃសិស្សឱ្យធ្វើអ្វីៗគ្រប់បែបយ៉ាង។
លោកសាស្រ្តាចារ្យ ឡុង បូរិន្ទ បានបញ្ជាក់ថា អ្នកសិក្សា និងគ្រូគួរតែកំណត់គោលដៅ ការរំពឹងទុកថា តើក្នុងការសិក្សាក្នុងវគ្គនេះ គោលបំណង និងគោលដៅរបស់យើងចង់សម្រេចអ្វីខ្លះ? លោកបានបង្ហាញថា ការដែលបានកំណត់ផែនការ ការរំពឹងទុក នៅថ្ងៃសិក្សាទី១ ធ្វើឱ្យអ្នកសិក្សាមានទឹកចិត្ត មានស្មារតីពុះពារខិតខំចេញពីខ្លួនឯង ជៀសជាងការដាស់ស្មារតីចេញពីគ្រូ នេះជារបត់ថ្មី ដែលអ្នកសិក្សាត្រូវតែមានការភ្ញាក់រលឹក និងការស្វះស្វែងដោយខ្លួនឯង៕

-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


