ព័ត៌មានជាតិ
៤ ខែឆ្នាំ ២០២៣ កម្ពុជានាំចេញមានទំហំទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ
រយៈពេល ៤ ខែ ឆ្នាំ២០២៣ ទំហំនៃការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ជាង៧ ពាន់លានដុល្លារ។ នេះបើតាមការគូសបញ្ជាក់ពីប្រមុខរដ្ឋាភិបាល បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីប្រមាណ ១៩ ០០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនៅព្រឹកមិញនេះបានបង្ហាញតួលេខការនាំចេញរបស់កម្ពុជាបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មរ ក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៣ ទំហំនៃការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ចំនួន ៧ ពាន់ ៣៣១លានដុល្លារ ខណៈខែមេសាទំហំនាំចេញមានទឹកប្រាក់ ១,៨៤២លានដុល្លារ។
ដើម្បីជំរុញកំណើនសេដ្ឋកចិ្ចជាតិ ប្រមុខដឹកនាំកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនអាចពឹងផ្អែកលើការធ្វើកសិកម្មតែមួយមុខ ដើម្បីឲ្យប្រទេសក្លាយជាអ្នកមាន។ ដោយសារតែមើលឃើញបែបនេះ ទើបរដ្ឋាភិបាលបានប្រឹងប្រែងទាក់ទាញការវិនិយោគពីខាងក្រៅប្រទេសជំរុញវិស័យឧស្សាហកម្ម។

សម្តេចតេជោក៏បានរំលឹកពីការដាក់ចេញគោលការណ៍ជាប្រយោជន៍សម្រាប់កម្មករនិយោជិត។ សម្តេចតេជោបានមានប្រសាសន៍ថា ដើម្បីសុខដុមក្នុងរោងចក្រត្រូវតែមានការរួមគ្នារវាងថៅកែរោងចក្រ និងកម្មករឲ្យបាន ជាពិសេសដោះស្រាយទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ។
សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឲ្យថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញការវិនិយោគបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួចរាល់ហើយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ