ព័ត៌មានជាតិ
ក្រុមហ៊ុន ស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣
ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដើម្បីជាការគាំទ្រវិស័យកីឡា និងលើកទឹកចិត្តដល់កីឡាករខ្មែរ មិនតែប៉ុណ្ណោះក្រុមហ៊ុនផ្តល់នៅផលិតផលចំណីអាហារដែលមានគុណភាព និងសុវត្ថិភាពល្អផងដែរ។

កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០៩ និង ០០ នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ មានពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) លើកិច្ចសន្យា កិច្ចសហប្រតិបត្តិការ ឧបត្ថម្ភការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី ១២ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ និងលោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ ជាតំណាង ក្នុងកិច្ចសហប្រតិបត្តិការនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នេះ ជាប្រវត្តិសាស្ត្រដ៏ល្អមួយរបស់ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ ព្រមទាំងទទួលបានមេដាយមាសជាច្រើន លើសពីនេះទៅទៀតកីឡាករគ្រប់រូបបានខិតខំប្រកួតបានយ៉ាងល្អ។

លោក សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុនឯកជនគ្រប់ស្ថាប័ន ក៏ដូចជាថ្លែងអំណរគុណដល់ប្រតិករប្រតិភូទាំងអស់ដែលបានចូលរួមឧបត្ថម្ភ ( Sponsor) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះ ការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងអស់ជាផ្នែកមួយដ៏មានតម្លៃ និងសារៈសំខាន់ក្រៃលែងក្នុងការជួយឲ្យប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន។
លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានមានប្រសាសន៍ថា “យើងទទួលស្គាល់ថា សារៈសំខាន់ នៃការទទួលទានអាហារតាមគោលការណ៍អាហារូបត្ថម្ភ ទាំងអត្តពលិក និងអ្នកប្រើប្រាស់កម្ពុជា ផលិតផលចំណីអាហារដើរតួយ៉ាងសំខាន់ក្នុងការប្រកួត និងការរស់នៅ។ ដូច្នេះក្រុមហ៊ុនក៏បានឧបត្ថម្ភនៅផលិតផលចំណីអាហារដែលមានគុណភាព និងសុវត្ថិភាព ព្រមទាំងផ្សព្វផ្សាយ ក៏ដូចជាផ្ដល់ចំណេះដឹងផ្សេងៗ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកនេះ ដើម្បីឲ្យអ្នកប្រើប្រាស់កម្ពុជាយល់ដឹង និងទទួលបានអាហារដែលមានគុណភាព ដើម្បីសុខភាព និងសុវត្ថិភាព”។

លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានបន្ថែមទៀតថា ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់ មានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង ៣ ប្រការ ដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា រីករាយក្នុងការគាំទ្រកីឡាករកម្ពុជាដែលទទួលបានជោគជ័យក្នុងការប្រកួត ហើយបន្តទៅប្រកួតនៅលើឆាកពិភពលោក។
លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food )។ អតិថិជនទាំងអស់ ក៏ដូចជាអ្នកប្រើប្រាស់ផលិតផលចំណីអាហារក្រុមហ៊ុនស៊ី.ភី អាចរកទិញផលិតផលចំណីអាហាររបស់យើងបានតាមរយៈផ្លាកសំគាល់របស់ក្រុមហ៊ុនរួមមាន CP Brand, Super Chef រួមទាំងហាងរបស់ក្រុមហ៊ុនដូចជា CP Fresh Mart ក៏ដូចជាផ្សារទំនើប និងផ្សារទូទៅផ្សេងៗជាច្រើនទៀត។ គ្រប់ផលិតផល CP ទាំងអស់ផលិតចេញពីរោងចក្រដែលបានទទួលស្តង់ដារ GHP, HACCP និង Halal អ្នកប្រើប្រាស់ទាំងអស់ធានាថានឹងទទួលបាននូវផលិតផលចំណីអាហារដែលមានគុណភាព និងសុវត្ថិភាព។
លើសពីនេះទៀតសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ចង់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ក្រុមហ៊ុនក៏មាននៅអាជីវកម្មហ្វ្រែនឆាយជាច្រើនសំរាប់អោយជ្រើសរើស ដូចជា CP Fresh Shop, Five Star, Star Coffee, និង Hi-Pork ដើម្បីឲ្យសហគ្រិនអាចជ្រើសរើសធ្វើជាម្ចាស់អាជីវកម្មបាន។
ជាចុងក្រោយ CPF សូមគោរពអញ្ជើញប្រជាជនកម្ពុជា ចូលរួមលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តទាំងអស់គ្នាចំពោះ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានបេះដូងតស៊ូលើគ្រប់កីឡា និងដណ្តើមយកជ័យជម្នះនេះទាំងអស់គ្នា។ ដោយការលើកទឹកចិត្ត តាមរយៈការផ្ញើការលើកទឹកចិត្តនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នៅគ្រប់ការប្រកួត ហើយក៏សូមឲ្យកីឡាករជម្រើសជាតិកម្ពុជាតស៊ូឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនជាតិ និងប្រជាជនកម្ពុជាទាំងអស់៕




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ